
ស្វាយរៀង៖ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សនៅតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ដេីម្បី ក្តាប់នូវស្ថានការណ៍ទូទៅ នៃដំណើរការយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា មូលដ្ឋានក្រុងបាវិត។
ឯកឧត្ដម លី ធុជ បានជំរុញឱ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ ឃុំ-សង្កាត់ របស់គណបក្សសម្រាប់អាណត្តិទី៥ ជាពិសេសត្រូវបន្តចុះឱ្យគ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត៕







