បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការរងកងពល សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១២ខ្នង ក្នុងភូមិចំនួន៣ រួមមាន ភូមិធ្នងខាងត្បូង ភូមិធ្នងខាងជើង និងភូមិសំរោង ស្ថិតនៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ។
ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ តែងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕




