ខួប១០ឆ្នាំ នៃការបង្កើតការិយាល័យស្វីសនៅកម្ពុជា បង្ហាញពីដៃគូដ៏យូរអង្វែងលើគ្រប់វិស័យ

2022/05/28 08:24:21 pm        594

ភ្នំពេញ៖ នាឱកាសខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ គឺជាការបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាដៃគូដ៏យូរអង្វែងជាមួយកម្ពុជា ព្រមទាំងកោតសរសើរសម្រាប់ការគាំទ្រពីស្វីស និងប្រជាជនចំពោះការគាំទ្រដ៏សប្បុរសចំពោះកម្ពុជាលើគ្រប់វិស័យ។ នេះតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃកម្ពុជា។

នៅក្នុងពិធីអបអរសាទរខួប១០ឆ្នាំ កាលពីល្ងាចថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេសស្វីស ​តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ ​និងកិច្ចសហប្រតិ្តបត្តិការ, SDC គឺជា​ម្ចាស់ជំនួយដ៏សំខាន់មួយដែលបានជួយដល់ប្រទេសកម្ពុជា ​តាមរយៈគម្រោងផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ​ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ក្រសួងការងារ បានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើន​រួមទាំង​ឧបករណ៍បរិក្ខារ ​បច្ចេកទេស ​និងហិរញ្ញវត្ថុ ក្នុងនោះមាន៖ គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់​កាលទី១ និងដំណាក់កាលទី២, កម្មវិធី “មុខរបរ ​និងការងារសមរម្យរបស់យុវជននៅកម្ពុជា” ដំណាក់កាលទី១ និងដំណាក់កាលទី២, គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈពីចម្ងាយ​ ឬតាមអនឡាញ (National TVET E-Learning Platform), និងកំពុងគាំទ្រដល់ការអភិវឌ្ឍច្បាប់ TVET ជាដើម។

ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ​ ជាអាទិភាពខ្ពស់បំផុត​ ក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយ​បានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បី​ខិតខំ​រត់តាមឱ្យទាន់​មហិច្ឆតា​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម ​និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ​និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់​ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ ​និងកម្រិតជីវភាពកាន់​តែ​ប្រសើរឡើង ​និងធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។

ជាមួយគ្នានេះលោកជំទាវ Helene Budliger Artieda (ហេឡែន ប៊ុតលីហ្គ័រ អាតថាយអ៊ីដា) អគ្គរដ្ឋ​ទូតស្វីស​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ​បានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរ​អង្វែង​របស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ​វិស័យឯកជន​ អង្គការអន្តរជាតិ និងសង្គមស៊ីវិល។ លោកជំទាវ បន្តទៀតថា នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាទទួលបន្ទុកយ៉ាងសំខាន់ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដោយកម្ពុជានឹងដើរតួជាអ្នកដោះស្រាយបញ្ហា​ប្រឈម​មួយ​ចំនួននៅក្នុងតំបន់។ ប្រទេសស្វីស ​រង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន (ASEAN Sectoral Dialogue Partner)”​៕ អត្ថបទ៖ ឈិតបូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm