ភ្នំពេញ៖ នៅលើពិភពលោកកំពុងព្រួយបារម្ភ ពីបញ្ហាបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យដឹកជញ្ជួនផ្លូវអាកាសអន្តរជាតិ និងអង្គការពិភពលោក បានសហការចួលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ។
ថ្លៃងប្រាប់ទូរទស្សន៍ BTV news នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ។
ឯកឧត្តម សារិន គុនករ អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ទីភ្នាក់ងារសាធារណរដ្ឋបារាំង ហៅថា (AFD) បានផ្ដល់ថវិកាប្រហែលជិត ៥០ម៉ឺនដុល្លារ លើផ្នែកបច្ចេកទេស ក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា មានរយៈពេល១ឆ្នាំ ។ហើយគំរោងទីភ្នាក់ងារ AFD ក្នុងវិស័យអាកាសចរស៊ីវិល ផ្ដោតលើផ្នែកសំខាន់ៗមាន៤ ទី១ ពង្រឹងផ្នែកសុវត្ថិភាព ទាំងអាកាសយានដ្ឋាន ទាំងកិច្ចសហប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍ ទី២ ជួសជុល និងថែទាំយន្តហោះ ទី៣ ពេទ្យ គឺការព្យាបាល ពិនិត្យសុខភាពអ្នកធ្វើដំណើរ ទី៤ ការបម្រែបម្រួលអាកាសធាតុ ។
ឯកឧត្តម បានបន្ថែមថា នៅក្នុងបច្ចេកទេសបច្ចេកវិទ្យាថ្មីនេះ បានការរកឃើញផលប៉ះពាល់បរិស្ថានកំដៅបណ្ដាលមកពីយាយរោងចក្រ សហគ្រាសមួយ និងបណ្តាលមកពីអាកាសយាន្ត ផ្នែកឧស្សាហកម្មអាកាសចរស៊ីវិល មានចំនួន ១៤% ដែលបញ្ចេញសារធាតុកំដៅ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដួចច្នេះអង្គការអាកាសចរស៊ីវិលពិភពលោក បានប្រជុំពិភាក្សា ដើម្បីរកវិធីសាស្រ្តកាត់បន្ថយកំដៅ។
នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងក្រសួងមួយចំនួនទៀត បានសហការជាមួយ អាកាសចរស៊ីវិលអន្តរជាតិ និងអង្គការបរិស្ថានពិភពលោក បានបង្កើតបទប្បញ្ញត្តិថ្មី ដើម្បីណែនាំដល់ក្រុមហ៊ុនហោះហើរ ទាំងជាតិ និងអន្តរជាតិ ។
ឯកឧត្តម បានស្មើដល់ក្រុមហ៊ុនហោះហើរនៅក្នុងស្រុកមួយចំនួន ចូលរួមសិក្សាបច្ចេកទេសថ្មីៗ កែសម្រួលផ្នែកបច្ចេកទេសយន្តហោះ និងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ ៕ អត្ថបទ ៖ គង់ រ៉េន