កំពង់ធំ៖ នៅបណ្តាពលរដ្ឋ នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្រៀមខ្លួនរួច ការចូលរួមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីជ្រើសរើសអ្នកតំណាងគាត់ជម្រុញការអភិវឌ្ឍមូលដ្ឋានរបស់បន្តការរីកចំរើន និងការពារសុខសុវត្ថិភាពភូមិឃុំរបស់គាត់។
នៅក្នុងដំណើរជួបសំណេះសំណាលសាកសុខទុក្ខជាមួយឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមិថុនា បណ្តាប្រជាពលរដ្ឋនៅឃុំក្រវ៉ា បានថ្លែងថា នៅក្នុងអំឡុងពេលនេះ គណបក្សនយោបាយតែ២ប៉ុណ្ណោះ គឺបានចុះធ្វើសកម្មភាពឃោសនាពីគោលនយោបាយគណបក្ស ហើយ គណបក្សដែលមានលេចធ្លោ ក្នុងការចុះឃោសនាអោយពលរដ្ឋទៅបោះឆ្នោតច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា។
តាមរយៈការផ្សព្វផ្សាយឃោសនានេះដែរ បានធ្វើអោយបណ្តាពលរដ្ឋ បានត្រៀមខ្លួនរួចរាល់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិប្រភេទថ្មី ហើយសម្រាប់ពលរដ្ឋដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីនេះ ក៏បានទៅធ្វើប័ណ្ណ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតរួចហើយ ដើម្បីត្រៀមទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងគ្រប់គ្រងមូលដ្ឋានរបស់បន្តការអភិវឌ្ឍ និងការរីកចំរើនថែមទៀត។
នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ថោង ខុន ក៏បានស្នើក្រុមគ្រួសារពលរដ្ឋដែលមានសមាជិកគ្រួសារទៅធ្វើការងារចំណាកស្រុកនៅតំបន់ឆ្ងាយៗ សូមអញ្ជើញគាត់ត្រឡប់មកផ្ទះវិញ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខនេះ ក្នុងនោះដែរ ឯកឧត្តម ក៏បានអំពាវនាវអោយពលរដ្ឋ ដែលបាត់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលរដ្ឋភាពការប្រើប្រាស់ជាដើម សូមអញ្ជើញទៅធ្វើប័ណ្ណ ឯ. អ ដើម្បីបានសិទ្ធបោះឆ្នោត និងជម្រុញការអភិវឌ្ឍខ្លួនបន្តការរីកចំរើន៕ រូបអត្ថបទ ស៊ុម សុខជា