ឯកឧត្តម ស៊ុន ចាន់ថុល ជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រី ដើម្បីពង្រឹងសតិអារម្មណ៍​ឆ្ពោះទៅការបោះឆ្នោត

2022/05/28 09:05:56 pm        989

កណ្តាល៖ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីប្រមាណ ៤៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងសតិអារម្មណ៍របស់ស្ត្រីឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន ការងារដែលត្រូវធ្វើបន្ត និង​ការងារ​ត្រៀមធ្វើក្នុងពេលខាងមុខដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋស្រុកកោះធំដែលរួមមាន៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កីឡដ្ឋានហែលទឹកស្រុកកោះធំ ស្ពានឆ្លងទន្លេបាសាក់​ស្រុកកោះធំ គម្រោងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសូឡាចំនួន២៨០០ដើម ការសាងសង់​មន្ទីរពេទ្យតេជោសែនកោះធំ ​ដើម្បីធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រឱ្យមានស្តង់ដារ​ខ្ពស់ខ្នាត​អន្តរជាតិសំដៅផ្តល់ទំនុក ចិត្តលើការផ្តល់សេវាថែទាំសុខភាព សុខុមាលភាព​ជូនប្រជាពលរដ្ឋ​ស្រុកកោះធំ និងកិច្ចសហការរវាង ​មន្ទីរពេទ្យតេជោសែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតជាដើម។

ឯកឧត្តម បានគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល​កម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យ​គួរជាទីមោទនៈស្របតាមពាក្យស្លោក “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ”។

ជាមួយគ្នានោះផងដែរ ឯកឧត្តម បានអំពាវនាវឱ្យក្រុមការងារស្ត្រីទាំងអស់ជួយផ្សព្វផ្សាយ អំពី​ការពិតនៃសមិទ្ធផលទាំងនេះទៅកាន់មិត្តភក្កិ បងប្អូន​សាច់ញាតិ ​ក៏ដូចជាសាធារណៈជនឱ្យបាន យល់​ជ្រួតជ្រួប​អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ក្រុមការងារ​ស្ត្រីទាំង​អស់ ដែលបានខិតខំ​ប្រឹងប្រែង​ទាក់ទាញ ​និងជំរុញលើកទឹកចិត្តសមាជិកសមាជិកា គណបក្ស​បន្ថែមទៀត​សំដៅទទួល​បានជ័យជំនះនៅក្នុងការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោត​ជាបន្តបន្ទាប់ ​ដើម្បីអភិវឌ្ឍន៍​សមិទ្ធផលថ្មីៗបន្ថែមទៀត​នៅតាមមូលដ្ឋាន ក៏ដូចជា​នៅក្នុងក្របខណ្ឌទូទាំងផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm