ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ជំរុញ​ដល់​សមាជិក​បក្ស​​បន្ត​ពង្រឹង​សាមគ្គីភាព​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អ​​

2022/05/28 09:37:21 pm        1.0 K

កណ្ដាល៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាលនិង ជាប្រធានក្រុមការងារទទួលបន្ទុកចុះជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងកៀនស្វាយ ជំរុញទៅសមាជិកសមាជិកការគណបក្សក្នុងខេត្តត្រូវបន្តពង្រឹងសមាគ្គីភាព ឆ្ពោះទៅការទទួលបាននូវជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សមាជិករបស់គណបក្ស​ដែលមាន​តួនាទីជា​អាជ្ញាធរមូលដ្ឋាន ​ត្រូវពិនិត្យមើលនូវចំណុចខ្លាំង​ ចំណុចខ្សោយរបស់ខ្លួន រួមទាំង​បញ្ហាប្រឈមផ្សេងៗ។

ឯកឧត្តម បានបន្តថា មួយវិញទៀតត្រូវពិនិត្យមើលបញ្ហា ​ឬសំណូមពររបស់ប្រជាពលរដ្ឋអ្វីខ្លះ ដែល​មិនទាន់បានដោះស្រាយជូនពួកគាត់ ​ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយអ្វីខ្លះដែលបាន​ដោះស្រាយ​ហើយ​ ក៏ត្រូវបង្ហាញ​ដល់ពលរដ្ឋឲ្យបានដឹង ។

ឯកឧត្តម ប្រធានក្រុមការងារ បន្ថែមថា ចំពោះការងាបក្ស ទាំងក្រុមការងារថ្នាក់ជាតិ ក្រុមការងារ​គណបក្សចុះជួយមូលដ្ឋាន​ រួមទាំងបេក្ខជនឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបម្រុង​ត្រូវតែ​សាមគ្គីគ្នា ឯកភាព ​កិច្ចសហការល្អ ជួយគ្នា ​ដើម្បីពង្រឹងសកម្មភាពផែនការ ៥ឆ្នាំ ​នៃការបោះឆ្នោត និងការឃោសនា ព្រោះដំណាក់កាលនេះ ​ជាការប្រកួតប្រជែង​គ្នារវាងគណបក្សនយោបាយផ្សេងៗ តាមបែប​លទ្ធិប្រជាធិបតេយ្យ ​ដោយសមាជិកបក្ស​ត្រូវ​ផ្សព្វផ្សាយ​ពីគោលនយោបាយ​អភិវឌ្ឍន៍​ឃុំសង្កាត់ ដល់ប្រជាពលរដ្ឋឲ្យបាន​ជ្រួតជ្រាប​ ដើម្បី​ឲ្យពួកគាត់​បន្តគាំទ្រ​គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម បានបន្ថែមទៀតថា ភាពជោគជ័យនៃការបង្ការ​ និងទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញពីប្រសិទ្ធភាពនៃការចូលរួម​របស់រដ្ឋបាលថ្នាក់​ក្រោមជាតិ ​ដែលបានខិតខំ​អនុវត្ត​យ៉ាងម៉ឺងម៉ាត់ ​នឹងល្អប្រសើរ​ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាល​ដាលនៃ​ជម្ងឺកូវីត-១៩ នឹងបញ្ជាក់​ឲ្យឃើញថា​ ការប្រគល់សិទ្ធិអំណាចពីរាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់ចែង​មុខងារមួយចំនួនចាំបាច់ទៅឲ្យថ្នាក់ក្រោមជាតិគឺ​មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm