អភិបាលខេត្តកំពត នឹងរៀបចំធ្វើដំបូលផ្សារតានី ស្រុកអង្គរជ័យ ឲ្យខ្ពស់ជាងមុន

2022/05/28 10:18:23 pm        1.5 K

កំពត៖ ដើម្បីសម្រួលដល់ការលក់ដូររបស់អាជីវករ នៅក្នុងផ្សារតានី កុំឱ្យក្តៅថប់ខ្យល់ និងមានក្លិនមិនល្អ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអះអាងថា នឹងជួយរៀបចំធ្វើដំបូលផ្សារតានី ស្រុកអង្គរជ័យ ឲ្យខ្ពស់ជាងមុន និងមានបំពាក់កង្ហារបឺតក្លិនផងដែរ។

នាថ្ងៃទី២៧ ឧសភា ម្សិលមិញនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ​និងពាក់ព័ន្ធ អាជ្ញាធរ ចុះសំណេះសំណាល សួរសុខទុក្ខ អាជីវករដែល​កំពុងលក់ដូរ​នៅក្នុងផ្សារតានី ស្រុកអង្គរជ័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានជជែកសួរនាំ អំពីស្ថានភាពទូទៅ ​ទាំងជីវភាពរស់នៅរបស់​អាជីវករ ​ការងារលក់ដូរ ​ការងារសន្តិសុខផ្សារ ​ការថែរក្សាបរិស្ថាន និង​អនាម័យ​នៅ​ក្នុង​ផ្សារតានីផងដែរ។

បន្ទាប់ពីបានជជែកសួរនាំ ជាមួយអាជីវករួមមក ឯកឧត្តម ទទួលយកសំណូមពរជាច្រើនពីអាជីវករ ហើយក្នុងនោះ​ បញ្ហាអាទីភាពត្រូវដោះស្រាយឲ្យបានឆាប់រហ័ស គឺការគ្រោងរៀបចំដំបូលផ្សារឲ្យ​បាន​ខ្ពស់ជាងមុន ​ដើម្បីកុំឲ្យអាជីវករក្តៅ ថប់ខ្យល់ ​បន្ថែមពីនោះទៅទៀត ដំបូលផ្សារត្រូវ​បំពាក់​កង្ហារបឺតក្លិនផងដែរ ។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ទន្ទឹមនឹងបងប្អូនអាជីវករមានជីវភាពកាន់​តែ​ប្រសើរហើយនោះ ​ បញ្ហាសុខភាព​ និងអនាម័យនៅក្នុងផ្សារជាកត្តាសំខាន់បំផុត ដើម្បីទាក់ទាញ​អតិថិជន ​ភ្ញៀវទេសចរឲ្យមកទិញផលិតផល​ សម្ភារៈគ្រឿងប្រើប្រាស់កាន់តែច្រើនជាងមុន ។

ឯកឧត្តម អភិបាលខេត្តបានប្រាប់ឲ្យលោក ចាន់ ថា អភិបាលរងខេត្ត ជាមុខការ ​ក្នុងការសិក្សា​ឡើងប្លង់ដំបូល​ផ្សារឲ្យខ្ពស់ជាងមុន​ និងមានបំពាក់កង្ហារបឺតក្លិនផងដែរ ហើយនៅពេលឡើង​ប្លង់​ដំបូលផ្សាររួច ​ត្រូវឡើងប្លង់ចំណាយឲ្យបានមុនបំណាច់ខែនេះ ​ដើម្បីយកទៅពិគ្រោះជាមួយអាជីវករ ហើយឯកឧត្តម អភិបាលខេត្ត ​លោកនឹងចូលរួមជាថវិកា​ជាបងប្អូនអាជីវករផងដែរ៕

អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm