សកម្មជនបក្សភ្លើងទៀន និងបក្ស២ទៀតក្នុងរាជធានីភ្នំពេញសរុបជិត២០០នាក់ ប្រកាសចូលរួមជាមួយបក្សប្រជាជន

2022/05/29 07:41:28 pm        914

ភ្នំពេញ ៖ បេក្ខជនក្រុមប្រឹក្សាសង្កាត់ពេញសិទ្ធិ និងបម្រុងមកពីគណបក្សភ្លើងទៀន គណបក្ស​ខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានសរុប១៩៣នាក់ ក្នុងរាជធានីភ្នំពេញ បានប្រកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះតទៅ។

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកនេះ បេក្ខជនពេញសិទ្ធិ និងបម្រុងមកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានចំនួន៦១រូប ហើយសកម្មជនមកពីគណបក្ស​ទាំង៣ មាន​ចំនួន១៣២នាក់ ក្នុងនោះខណ្ឌដូនពេញ៧៣នាក់ ខណ្ឌច្បារអំពៅចំនួន៣៨នាក់ ខណ្ឌបឹងកេងកងចំនួន១១នាក់ ខណ្ឌ៧មករាចំនួន៤នាក់ ខណ្ឌមានជ័យចំនួន៥នាក់ ខណ្ឌពោធិ៍សែនជ័យចំនួន៤៣នាក់ ខណ្ឌជ្រោយចង្វារចំនួន១៨នាក់ និងខណ្ឌកំបូលចំនួន៣នាក់។

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិ និងបម្រុង ព្រមទាំងសកម្មជនដែលសម្រេចមកចូលរួម​ជាមួយ​បក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួម​ជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និង​គោល​នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍​ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្ត​នយោបាយ​ប្រជាភិថុតិ​ដែល​ជា​សំណល់​មកពីអតីត​គណបក្សសមរង្ស៉ី ហើយ​គ្មាន​គោលនយោបាយល្អណាមួយក្នុង​ការធ្វើ​​ឱ្យចម្រើន​ដល់សង្គមជាតិនោះឡើយ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ជាប្រធាន​បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ការពារអាយុជីវិត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់​ដោយ​ការ​អត់បាយ។

ឯកឧត្តម បានថ្លែងរលឹកជាប់ជាប្រចាំថា ប្រទេសជាតិមានសន្តិភាពមានការអភិវឌ្ឍ​រហូតដល់​បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ​បញ្ញាញាណ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល​សម្តេចធ្លាប់​បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេចបានដាក់ចេញនូវនយោបាយ​ឈ្នះឈ្នះ​រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម​នាំយកនូវ​សន្តិភាព​ពេញលេញជូនជាតិមាតុភូមិកម្ពុជា ​ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេស​សម្តេច​មានទស្សនវិស័យវែងឆ្ងាយក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះ​ប្រជាពលរដ្ឋកម្ពុជា​ទូទាំងប្រទេសឱ្យរួចចាកផុតពី​គ្រោះមហន្តរាយ​ដ៏អាក្រក់ត្រឡប់​មកស្ថានភាព​ល្អប្រក្រតីប្រកបដោយជោគជ័យ ខណៈដែលប្រទេសដទៃទូទាំងពិភពលោកកំពុងឆ្លងរីករាលដាល និងស្លាប់ពលរដ្ឋខ្លួនរាប់រយពាន់ម៉ឺននាក់នៅឡើយ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខ​ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះ​ត្រូវជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជន​ទាំង​អស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន និងរួមគ្នាកសាង​អភិវឌ្ឍន៍​កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។

សូមជម្រាបថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បាន​សម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា៕អត្ថបទ៖ ​កុម្ភៈ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm