ឯកឧត្តម ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

2022/05/30 03:48:20 pm        833

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានអោយដឹងងថា ការជួបជុំនាពេលនេះ បញ្ជាក់អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមជំនួយការ នៃលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានខិតខំបម្រើស្ថាប័នប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានអោយដឹងថា ទន្ទឹមនឹងនេះ ក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស និងមោទកភាពរបស់យុវជនក្នុងការឈានជើងចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមក។ ជាពិសេស គណបក្សយើង គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើនជូនប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្សអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក។

ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm