ជង​សង្ស័យ​រង​ការ​ចោទ​ប្រកាន់ ស្រប​ពេល​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់​គ្រង​អាវុធ​

2021/04/27 09:59:58 am        119

​អាមេរិក៖ បុរស​វ័យ ​២១​ឆ្នាំ​ម្នាក់​រង​ការចោទប្រកាន់​រួចហើយ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញក្រោយ​បាញ់សម្លាប់​មនុស្ស ១០​នាក់​នៅ​ផ្សារ​ទំនើប​ក្នុង​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ស្រប​ពេល​ដែល​ហេតុការណ៍​បាញ់​ប្រហារ​នេះ ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ថ្មី​ក្នុង​ការ​គ្រប់គ្រង​អាវុធ។​

​ជនសង្ស័យ​ឈ្មោះ អា​ម៉ា​ដ អាល់អា​លី​វី អា​លី​ហ្ស​សា កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យក្រោយ​ត្រូវ​គ្រាប់​កាំភ្លើង ពេល​បាញ់​តបត​ជាមួយ​ក្រុម​សមត្ថកិច្ច បន្ទាប់ពី​វាយប្រហារ​មក​លើ​ផ្សារ​ទំនើប King Soopers ​ស្ថិត​ក្នុង​ស្រុក​ប៊ូល​ដឺ និង​ស្ថិតនៅ​ចម្ងាយ ៥០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​រដ្ឋធានី​ដេ​វ​វើ កាលពី​រសៀល​ថ្ងៃ​ចន្ទ។​ យោង​តាម​លិខិត​ចាប់ខ្លួន​បាន​ឲ្យ​ដឹង​ថា លោក​ អា​លីហ្សា បាន​ទិញ​អាវុធ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ ​កន្លងទៅ រយៈពេល​ ៦​ថ្ងៃ​ប៉ុណ្ណោះមុន​ពេល​រូបលោក​បើក​ការវាយប្រហារ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ ​ពី​ទីកន្លែង​ដែល​លោក​បាន​ទិញ​អាវុធ​មួយ​ដើម​នេះ។​ លោក​ ម៉ៃ​ឃើ​ល ឌូ​ក​ហ្គឺ​ធី មេធាវី​ស្រុក​ប៊ូល​ដឺ​បាន​និយាយ​ថា ក្រុម​ស៊ើបអង្កេត​មិនទាន់​បញ្ចេញ​ឲ្យ​ដឹង​ពី​មូលហេតុ​ នៃ​ការ​បាញ់​ប្រហារ​នេះ​ឡើយ ប៉ុន្តែ​ពួកគេ​ជឿ​ថា លោក​ អា​លីហ្សា គឺជា​ជន​ដៃ​ដល់​តែ​ម្នាក់​គត់។​

​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា មន្ត្រី​ពង្រឹង​ច្បាប់​ដែល​បាន​រៀបរាប់​ពី​ករណី​បាញ់​ប្រហារ​នេះ ​បាន​លើក​ឡើង​ពី​ស​ម្តី​គ្រួសារ​ជនសង្ស័យ​ថា លោក​ អា​លីហ្សា មាន​ជំងឺ​ផ្លូវ​ចិត្ត ដែល​រួម​ទាំង​ការ​បាត់​ស្មារតី​ផង​ដែរ។​ ​ខណៈ​ពេល​នោះ​ដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន សម្ដែង​នូវ​ការ​អាណិត​អាសូរ​យ៉ាង​ខ្លាំង ​ដល់​គ្រួសារ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នេះ ក្រោយ​កាលពី​សប្ដាហ៍​មុន រូបលោក និង​លោកស្រី​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​និយាយ​ពី​ការ​ប្រកាន់​ជាតិ​សាសន៍​នោះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        284

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm