Real Madrid ដង្ហែ​ពាន និង​ជប់លៀង​ពាន​ជើងឯក​អឺរ៉ុប​លើក​ទី១៤

2022/05/30 05:40:02 pm        1.9 K

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​អេ​ស្ប៉ា​ញ Real Madrid បាន​រៀបចំ​ពិធី​ដង្ហែ​ពាន​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប UEFA Champions League ជា​លើក​ទី​១៤ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្រោយ​យកឈ្នះ​ហង្ស​ក្រហម Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០ នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​។

​​អ្នកគាំទ្រ​រាប់ពាន់នាក់​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ពាន​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Madrid និង​ជប់លៀងអបអរ​ជ័យជំនះ​ដ៏​អស្ចារ្យ​របស់ Real Madrid ក្នុង​រដូវ​កាល​នេះ​នៅ​កីឡដ្ឋាន Santiago Bernabeu​។ Vinicius Junior គឺជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ដែល​ធ្វើឱ្យ Real Madrid ក្លាយជា​ជើងឯក UEFA Champions League លើក​ទី៥ ក្នុង ៧រដូវ​កាល​ចុងក្រោយ​។ ​​អ្នកចាំទី​ប៊ែ​ល​ហ្ស៊ិ​ក Thibaut Courtois ដែល​ធ្លាប់​ត្រូវបាន​អ្នកគាំទ្រ Real Madrid ខ្លួនឯង​រិះគន់​ពេល​ផ្លាស់​ពី Chelsea ដំបូង​នោះក៏ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ក្នុងការ​ប្រកួត​នោះដែរ បន្ទាប់ពី​ការជួយ​សង្គ្រោះ​គ្រាប់​បាល់​សំខាន់ៗ​ជាច្រើន​ពី​ការ​ស៊ុត​របស់ Liverpool​។

​​នេះ​ជា​ពាន UEFA Champions League លើក​ទី៤ ក្នុង​អាជីព​របស់​អ្នកចាត់ការ​អ៊ីតាលី Carlo Ancelotti ដែល​បាន​ចាក​ចេញពី Everton មក​ដឹកនាំ Real Madrid បន្ត​ពី​ការចាកចេញ​របស់ Zindine Zidane ពោលគឺ​បុរស​វ័យ ៦២ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ដឹកនាំ Real Madrid ឈ្នះ​ពាន UCL នេះ​ម្តង​ដែរ​កាលពី​ឆ្នាំ២០១៤ បន្ទាប់ពី​ជួយ AC Milan ឈ្នះ​ពាន​ពីរលើក​នៅ​ឆ្នាំ២០០៣ និង ២០០៧៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm