WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យថា ជំងឺអុតស្វាបង្កការគំរាមកំហែងកម្រិតមធ្យមចំពោះសុខភាពសាធារណៈសកល បន្ទាប់ពីករណីឆ្លងជាច្រើនត្រូវបានរាយការណ៍នៅក្នុងប្រទេសមួយចំនួន ដែលពុំមានការឆ្លងរាលដាលនៃវីរុសនេះ។

អង្គការសុខភាពពិភពលោកបាននិយាយថា ការគំរាមកំហែងសុខភាពសាធារណៈអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើវីរុសនេះមានឱកាសវិវឌ្ឍន៍ខ្លួនជាភ្នាក់ងារបង្ករោគរបស់មនុស្ស ហើយរាលដាលដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរដូចជាកុមារតូច និងអ្នកដែលមានភាពស៊ាំខ្លាំង។ ទីភ្នាក់ងារសុខភាពមួយនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា គិតត្រឹមថ្ងៃទី26 ខែឧសភាមានករណីឆ្លងសរុបចំនួន 257នាក់ និងករណីសង្ស័យចំនួន 120នាក់ត្រូវបានរាយការណ៍ពីរដ្ឋជាសមាជិក 23ប្រទេសដែលវីរុសនេះមិនមែនជាជំងឺរាតត្បាត។
មកដល់ពេលនេះពុំមានរបាយការណ៍ពីករណីស្លាប់នោះទេ។ អង្គការសុខភាពពិភពលោកក៏បាននិយាយផងដែរថា ការផ្ទុះរាលដាលភ្លាមៗនៃជំងឺអុតស្វាក្នុងពេលតែមួយ នៅក្នុងប្រទេសមួយចំនួនដែលពុំមានប្រវត្តិឆ្លងវីរុសនេះ បង្ហាញពីការឆ្លងដែលមិនអាចរកឃើញនៅពេលខ្លះ និងករណីឆ្លងរាលដាលថ្មីៗ៕
អត្ថបទ៖ សុខមាន