ជនសង្ស័យកាត់កសម្លាប់ប្រពន្ធខ្លួនឯង ត្រូវបាននគរបាលបញ្ជូនខ្លួនទៅតុលាការព្រឹកនេះ

2022/05/30 06:07:43 pm        1.1 K

ភ្នំពេញ៖ ជនសង្ស័យឃាតកម្ម កាប់សម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ក ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ។ចំណែកសពប្រពន្ធ ឈ្មោះ លី ស្រីណុច អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅនៅចំណុចបន្ទប់ជួលលេខ៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

គួរបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់ក នៅវេលាម៉ោង០២ និង៤៥នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅមូលដ្ឋានសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា កន្លងមកខ្លួនមានការសង្ស័យថាប្រពន្ធមានលួចទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានបន្ទប់ជួលក្បែរគ្នា។ លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨យប់ ខ្លួន និងប្រពន្ធ មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយមានកំហឹងប្រច័ណ្ឌផង ខ្លួនក៏បានធ្វើ សកម្មភាពយកកាំបិតប៉័ងតោ អារកប្រពន្ធរហូតដល់ដាច់ក្បាលចេញពីខ្លួន រួចក៏ជិះម៉ូតូគេចខ្លួនទៅខេត្តតាកែវ។ លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ខ្លួនក៏ជិះតាក់ស៊ីចេញពីខេត្តតាកែវ ក្នុងគោល បំណងគេចខ្លួនទៅខេត្តកំពង់ឆ្នាំង តែមកដល់ចំណុចម្ដុំខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។

លោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងទួលផែន ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដោយកាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានសម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ក នៅតំបន់បឹងកក់ទី១ ខណ្ឌទួលគោក រួចជនសង្ស័យបានគេចខ្លួនទៅខេត្តតាកែវ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវស៉ើបអង្កេតតាមរហូត ជនសង្ស័យបានបន្តគេចខ្លួនឡើងមកភ្នំពេញវិញ ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៉ើបសួរនៅឡើយ៕(ដោយ៖ កុម្ភៈ)

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm