បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិអ៊ីតាលី Antonio Conte នឹងបន្តដឹកនាំក្រុមបាល់ទាត់ Tottenham Hotspur នៅរដូវកាលក្រោយ។ មានចម្ងល់ជាច្រើនជុំវិញអនាគតរបស់អតីតអ្នកចាត់ការ Inter Milan រូបនេះនៅទឹកដីអង់គ្លេស បើទោះជាលោកបានដឹកនាំ Spurs បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៤ មានតំណែងនៅ UEFA Champions League រដូវកាលក្រោយក្តី។

ព័ត៌មានថ្មីៗនេះឱ្យដឹងថា ម្ចាស់ក្លិបហាក់មិនបើកខ្ទង់ចំណាយក្នុងការទិញដូរកីឡាករទូលំទូលាយ ដែលធ្វើឱ្យគេគិតថាលោក Antonio Conte អាចពិចារណាចាកចេញ។ កិច្ចសន្យារបស់អ្នកចាត់ការវ័យ ៥២ឆ្នាំរូបនេះនៅ Spurs នឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៣។ យ៉ាងណាក្តីលោក Conte ទើបតែបានជួបជាមួយនាយកបច្ចេកទេសក្លិបលោក Fabio Patricio នៅអ៊ីតាលីកាលពីថ្ងៃសុក្រ ខណៈអតីតអ្នកចាត់ការ Chelsea រូបនេះក៏បានសំរេចចិត្តប្តេជ្ញាចិត្តនៅជាមួយ Spurs បន្តទៀត។
រំលឹកថា លោក Conte ត្រូវបានតែងតាំងឱ្យដឹកនាំ Spurs កាលពីខែវិច្ឆិកា ខណៈការចូលមកកាន់តំណែងដំបូង Spurs ក៏មិនជោគជ័យដែរក្រោយចាញ់ ៤ ក្នុងចំណោម ៥ប្រកួតនៅ Premier League។ យ៉ាងណាក្តី Spurs ក៏បានកែប្រែគួរកត់សំគាល់ និងបញ្ចប់រដូវកាលក្នុងតំណែង Champions League មិនគួរឱ្យជឿ៕
អត្ថបទ៖នាង សុភាវុធ