បំណាក់​ដី និង​ទឹកជំនន់​សម្លាប់​មនុស្ស ​79​នាក់​នៅ​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​

2022/05/30 06:55:10 pm        514

​ប្រេស៊ីល៖ អាជ្ញាធរ​បាន​និយាយ​ថា បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ 79នាក់​នៅក្នុង​រដ្ឋ Pernambuco ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​។​

​នៅ​រដ្ឋ Alagoas ជា​រដ្ឋ​មួយ​ផ្សេងទៀត​នៅក្នុង​តំបន់ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ពួកគេ​ត្រូវបាន​ហូរ​នាំទៅ​ឆ្ងាយ​ដោយ​ទឹកជំនន់​ទន្លេ​។ មន្ត្រី​ការពារ​ស៊ីវិល​បាន​និយាយ​ថា មនុស្ស​ជាង 1,000​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដោយសារតែ​ទឹកជំនន់​នៅ​រដ្ឋ Pernambuco។​ ​មន្ត្រី​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​នៅ​រដ្ឋ Pernambuco លោក Leonardo Rodrigues បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅលើបណ្តាញ Instagram ថា ប្រមាណ​ 32,000គ្រួសារ​បាន​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យនៃ​ការ​បាក់​ដី ឬ​ទឹកជំនន់​នៅក្នុង​រដ្ឋ​នេះ​។ ​សាលារៀន​នៅក្នុង​ទីក្រុង Recife ត្រូវបាន​បើក​ដើម្បី​ទទួល​ជាទី​ជម្រក​អ្នក​ភៀសខ្លួន​។ នៅក្នុង​រដ្ឋ Alagoas រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​ថា ក្រុង​ចំនួន ​33 បាន​ប្រកាស​អាសន្ន​ដោយសារតែ​ឥទ្ធិពលភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។​

​រដ្ឋាភិបាល​និយាយ​ថា មនុស្ស​ជាង 100​នាក់​កំពុង​បាត់​ខ្លួន ខណៈ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើងដោយ​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​ក្នុង​រដ្ឋ​ចំនួន​ 2 ​របស់​ប្រទេស​ប្រេ​ស៊ី​ល​។​ ​ប្រធានាធិបតី​លោក Jair Bolsonaro បាន​និយាយ​នៅ​លើ​បណ្តាញ Twitter ថា ក្រុម​មកពី​ក្រសួង​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​កងកម្លាំងប្រដាប់អាវុធ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ Pernambuco និង​ទៅកាន់​រដ្ឋ Alagoas សម្រាប់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ជំនួយ​មនុស្សធម៌៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        386
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm