ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ឧសភាឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួសជុលស្ថាបនាកែលំម្អរប្រព័ន្ធធារាសាស្រ្តទំនប់ទឹកជុំ ស្ថិតនៅចំណុចឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីបង្កទប់ស្កាត់ការបាក់ស្រុតផ្សេងៗ ដែលបង្កឡើងដោយសារទឹកភ្លៀង ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដោយសារកន្លងទំនប់ប្រពន្ធធារាសាស្រ្តទឹកជុំនេះ គឺបានរងការខូចខាតជ្រាំងទំនប់នឹងផ្លូវលើខ្នងទំនប់ខ្លះៗដោយសារទឹកភ្លៀង ដែលជាបញ្ហាប្រឈមក្នុងការជួសជុលកែលំម្អរប្រព័ន្ធធារាសាស្រ្តនេះ ឲ្យមានភាពល្អប្រសើរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការទប់ប្រភពទឹកប្រើប្រាស់ធ្វើកសិកម្ម។
លោក បន្តថា ប្រព័ន្ធធារាសាស្រ្តទំនប់ទឹកជុំនេះមានលទ្ធភាពអាចធ្វើការស្រោចស្រពលើផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករបានរហូតដល់ចំនួន ១២០៩ហិកតា និងស្រូវរដូវប្រាំងចំនួន ៣៥០ហិកតាផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ





