ក្រុមការងារអន្ដរាគមន៍បង្រ្កាបបានភ្លាមៗ ករណីនាំចូលសត្វជ្រូកច្បាប់ នៅខេត្តត្បូងឃ្មុំ

2022/05/30 08:20:16 pm        1.1 K

ត្បូងឃ្មុំ៖ សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តត្បូងឃ្មុំ ត្រូវក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វរស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាបជនល្មើសបានចំនួន៤នាក់ និងវត្ថុតាងជ្រូករស់ចំនួន ៣២ក្បាល។

លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ ថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមការងារអន្ដរាគមន៍​បង្រ្កាបបទល្មើស​ចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្មសត្វ ​ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ​បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១ គ្រឿង បានលួចដឹកជញ្ជូនជ្រូករស់​ដោយខុសច្បាប់ ៣២ក្បាល នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុង​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ​បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាត ។

លោក បន្តឲ្យដឹងថា ទាក់ទងសកម្មភាពចុះបង្រ្កាបបទល្មើសនានោះ បានប៉ះទង្គិចគ្នារវាងក្រុម​ជនល្មើស និងក្រុមការងារអន្ដរាគមន៍​បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើស​ព្យាយាម​បើករថយន្ដរត់គេច ​រហូតបើកបំបុករថយន្ដរបស់កម្លាំង​ក្រុមការងារជំនាញ និងមាន​អ្នកប៉ុនប៉ង​មក​រំដោះមនុស្សថែមទៀត ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់​បាននោះឡើយ គឺបាន​ធ្វើការ​ឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ ​និងវត្ថុតាងជ្រូករស់ចំនួន ៣២ ក្បាល។

បច្ចុប្បន្នជនល្មើសទាំង ៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ ​និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ ​បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក​នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តត្បូងឃ្មុំ ​ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា៖ នាពេលកន្លងមកនេះ ​សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានដាក់សំណើរ​សុំអន្តរាគមន៍ដល់អាជ្ញាធរជួយទប់ស្កាត់​ ការលួចនាំចូលនៅសត្វរស់ និងផលិតផល​មាន​ដើមកំណើតពីសត្វ និងសាច់បង្កក ​នៅតាមព្រំដែនកម្ពុជាវៀតណាម ​លើខេត្តចំនួន ៤ គឺខេត្តស្វាយរៀង, ព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ ​បន្ទាប់ពីរសមាគមបានចុះសិក្សានៅតាមព្រំដែន ឃើញថា​ មានការនាំចូលជាហូរហែរ​ ដោយខាង​សមាគម​មានក្តីបារម្ភថា ​ចំពោះការនាំចូល​ប្រភេទ​ទាំងបីខាងលើ ដោយខុសច្បាប់នេះ ​នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និង​អ្នកចិញ្ចឹមសត្វក្នុងស្រុកជាដើម៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm