លោក Zelenskyy ពិនិត្យ​ការខូចខាត​ក្នុងទីក្រុង Kharkiv និង​ថ្លែង​អំពី​ក្រុង Sievierodonetsk

2022/05/30 10:19:14 pm        1.0 K

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យោធា​របស់​ប្រទេស​លោក​កំពុង​ប្រយុទ្ធ​ទប់ទល់​ការបាញ់​កាំភ្លើង​ធំ​រុស្ស៊ី​ដែល​មិន​ឈប់ឈរ ដើម្បី​ដណ្តើម​យក​ក្រុង Sievierodonetsk ជាទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ខាងកើត​។

​នៅ​ក្នុង​សុន្ទរកថា​វីដេអូ​លោក Zelenskyy និយាយ​ថា​ សត្រូវ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ទីក្រុង និង​ធ្វើ​ឱ្យ​ខូចខាត​អគារ ​90% ហើយ​យើង​កំពុង​ធ្វើ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ទប់ទល់​ការ​វាយ​លុក​នេះ​។ ​លោក Zelenskyy និយាយ​ថា គ្មាន​ថ្ងៃ​ណា​ដែល​យើង​មិន​ព្យាយាម​រក​អាវុធ​បន្ថែម ឬ​អាវុធ​ទំនើប​ៗ​ដើម្បី​ការពារ​ទឹកដី និង​ប្រជាជន​យើង​នោះ​ទេ​។ ខ្ញុំ​អរគុណ​អ្នក​គ្រប់គ្នា​ដែល​ការពារ​ទីក្រុង Sievierodonetsk និង​បង្ហាញ​ដល់​អ្នក​ចូល​ឈ្លាន​ពាន​ថា ​សន្តិភាព​នឹង​នៅតែ​ជា​របស់​យើង​។​ លោក Zelenskyy បាន​ទៅ​ពិនិត្យមើល​ទីក្រុង Kharkiv ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​ប្រទេសកាលពី​ថ្ងៃអាទិត្យ​ ជាការ​ធ្វើដំណើរ​លើកដំបូង​របស់លោក​នៅក្រៅ​ទីក្រុង Kyiv ចាប់តាំងពី​ការ​ចាប់ផ្តើម​វាយ​លុក​របស់​រុស្ស៊ី​ ដែល​ត្រូវបាន​ថ្កោលទោស​ចំពោះ​ការធ្វើ​ឲ្យ​ខូចខាត​ច្រើន​ដល់ទី​ក្រុង​នេះ ដោយ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ដោយ​ឥតឈប់ឈរ​។

​លោក​ប្រធានាធិបតី Zelenskyy ក៏បាន​ជួប​ជាមួយ​មន្ត្រី​ក្នុង​តំបន់​មកពី​ទីក្រុង Kharkiv ភាគ​ឦសាន ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការសាងសង់​លំនៅឋាន​ឡើងវិញ​ បន្ទាប់ពី​ការបំផ្លាញ​នៅក្នុង​តំបន់​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ព័ត៌មាន​របស់លោក Zelenskyy បាន​ឲ្យ​ដឹងថា អភិបាលក្រុង​លោក Oleh Synyehubov បាន​ប្រា​ប់លោក​ប្រធានាធិបតី​ថា កងកម្លាំង​រុស្ស៊ីបានបំផ្លាញ​អគារ​លំនៅឋាន​ជាង 2,100​កន្លែងដោយ​ផ្នែក​ភាគ​ខាងជើង ​និង​ភាគ​ខាងកើត​រដ្ឋធានី Kharkiv រង​ផលប៉ះពាល់​ខ្លាំង​។​ លោក Synyehubov និយាយថា រុស្ស៊ី​នៅតែ​គ្រប់គ្រង​ប្រមាណ 30% នៃ​ទីក្រុង Kharkiv ខណៈ​កងទ័ព​របស់​ទីក្រុង Kyiv បាន​ដណ្តើមយក​មកវិញ 5% បន្ថែមទៀត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm