ផ្លូវអ៊ុតបេទីម១ខ្សែប្រវែងជាង៣ពាន់ម៉ែត្រ ស្ថិតនៅក្រុងស្វាយរៀង បច្ចុប្បន្នសម្រេចបាន៨៥%

2022/05/30 11:27:16 pm        799

ស្វាយរៀង៖ ផ្លូវអ៊ុតបេទីម ១ខ្សែប្រវែងជាង៣ពាន់ ៩០០ម៉ែត្រ ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង តភ្ជាប់ពីផ្លូវជាតិលេខ១ ម្តុំរូបគោ២ សង្កាត់សង្ឃ័ ឆ្លងកាត់សង្កាត់ពោធិ៍តាហោ ឆ្ពោះទៅច្រាំងទន្លេវៃគោ ខាងលិចស្ពានពោធិហោ បច្ចុប្បន្នសម្រេចបានប្រមាណ ៨៥% និងឈានទៅបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ។

លោក វង់ វ៉ាន់ដា អ្នកគ្រប់គ្រងស្ថាបនាផ្លូវបានបញ្ជាក់ប្រាប់BTVឱ្យដឹងថា ផ្លូវដែល​ក្រុមការងារ​ធ្វើនេះ ​គឺចាប់ផ្ដើមពីខែមករា ​ឆ្នាំ២០២២ ​ហើយមកដល់បច្ចុប្បន្នសម្រេចស្ថាបនា​បាន៨៥% និង ឈាន​ទៅបញ្ចប់នៅសប្តាហ៍ក្រោយ ​ក្នុងនោះក្រុមការងារស្ថាបនាផ្លូវជា ៣ដំណាក់កាល គឺ​ដំណាក់​កាលទី ១ ក្រុមការងារធ្វើការក្រាលកៅស៊ូ ​មានកំរាស់៥ ហ៊ុន មាន​ប្រវែងទទឹងផ្លូវ ​ចំនួន១២ម៉ែត្រ ស្ថាបនា​ដំណាក់កាលទី ​២ក្រាលកៅស៊ូកំរាស់៥ហ៊ុនដែរ ​មានប្រវែងទទឹងផ្លូវ ១៣ម៉ែត្រ និង​ស្ថាបនាដំណាក់កាលទី៣ ​ចាប់ពីចំណុច PK 2+900 ដល់ 3+600 មានប្រវែង៧០០ម៉ែត្រ ទទឹងផ្លូវ១១ ម៉ែត្រ ។

លោក ណុប ចំរើន អភិបាលក្រុង បានប្រាប់ឱ្យដឹងថា ក្រុងស្វាយរៀង ​ក្រៅពីរដ្ឋបាលខេត្ត បាន​ធ្វើការ​អ៊ុតផ្លូវបេទីម១ខ្សែ ​នៅក្នុងសង្កាត់ទាំង២ខាងលើ ក្រុងនូវ​បាន​ទទួលគម្រោង​ស្ថាបនា​ផ្លូវចាក់បេតុង នៅក្នុងសង្កាត់ស្វាយរៀង និងសង្កាត់ចេក​ ចំនួន៥ខ្សែបន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងក្រុងទាំងមូលជំនួសផ្លូវក្រាលថ្មបំបែក និងផ្លូវក្រាលខ្សាច់ភ្នំ៕

អត្ថបទ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm