ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តកោះកុង អាណត្តិទី៤ ធ្វើឱ្យពលរដ្ឋពេញចិត្ត

2022/05/30 11:38:07 pm        1.0 K

កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពដឹកនាំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននានា បម្រើដល់ប្រយោជន៍សាធារណៈក្នុងអាណតិ្តទី៤។

ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង អាងទឹកស្អាត ការផ្តល់សេវាសាធារណៈ ទំនប់ទប់ទឹកប្រៃ សាលារៀន និងមណ្ឌលសុខភាព បានផុសលេចរាងឡើងនៅក្នុងឃុំជ្រោយប្រស់ តាមសេចក្តីត្រូវការចង់បាន របស់ប្រជាពលរដ្ឋ ក្នុងអាណត្តិទី៤។

សមិទ្ធផលទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានការពេញ ចិត្តជាខ្លាំងចំពោះការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា។

ប្រជាពលរដ្ឋ ក៏ជឿជាក់ថា នៅអាណត្តិទី៥នេះ ​មូលដ្ឋានរស់នៅរបស់ពួកគេ នឹងកាន់តែមាន​ការ​អភិវឌ្ឍ​នូវវិស័យសំខាន់ជាច្រើនទៀត តាមរយៈការទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានសមត្ថភាពដឹកនាំអភិវឌ្ឍឃុំបន្ត។

លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានលើកឡើងថា រាល់សមិទ្ធផល ដែលបានកើតមាន​ក្នុង​មូលដ្ឋាននេះ​ គឺមិនជារឿងចៃដន្យនោះទេ ​គឺអាជ្ញាធរ បានគិតគូរយកចិត្តទុកយ៉ាងច្បាស់លាស់ តាមគ​ម្រោងផែនការមេនីមួយៗ ។

លោកមេឃុំ បានបន្ថែមថា ក្រៅពីគម្រោងអភិវឌ្ឍន៍របស់ឃុំ​ អាជ្ញាធរឃុំ បានសហការ​សម្របសម្រួល​ជា​មួយគម្រោងអភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល ​ក្រសួង ​និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ ដើម្បី​ឱ្យហេដ្ឋារចនាសម្ព័ន្ធនានាកកើតមានក្នុងមូលដ្ឋាន។

លោកមេឃុំ បានប្តេជ្ញាចិត្តថា ​នៅពេលលោកជាប់ឆ្នោតជាមេឃុំជ្រោយប្រស់ ​អាណត្តិទី៥ លោក​នឹង​ពង្រឹងពង្រីកកសាងផ្លូវគមនាគមន៍​ រក្សាសន្តិសុខសន្តិភាព និងផ្តល់​សេវា​សាធារណៈជូន​ពលរដ្ឋ​ឱ្យកាន់តែឆាប់រហ័ស ​និងមានប្រសិទ្ធភាពខ្ពស់​ តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអនុវត្ត។

ឃុំជ្រោយប្រស់ ជាឃុំមួយស្ថិតនៅក្នុងស្រុកកោះកុង ខេត្តកោះកុង ​មានប្រជាពលរដ្ឋរស់នៅចំនួន ជាង២ពាន់នាក់ ​ស្មើនឹង៥៤៥គ្រួសារ​ ដែលភាគច្រើន​ប្រកបមុខរបរនេសាទសមុទ្រ ​និង​កសិកម្ម។ ថ្វីត្បិតតែឃុំជ្រោយប្រស់ ​នៅទីជនបទឆ្ងាយដាច់ស្រយាលក៏ពិតមែន ​ប៉ុន្តែ​សន្ទុះ នៃការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ​ គួរឱ្យកត់សម្គាល់​ មិនចាញ់បណ្តាស្រុកក្រុងផ្សេងនោះឡើយ៕

អត្តបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm