តាកែវ៖ ខណៈពេលដែលយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កំពុងតែធ្វើឡើងហើយការបោះឆ្នោត កាន់តែខិតជិតមកដល់នោះ ក្រុមយុវជននៅក្នុងខេត្តតាកែវ ដែលគ្រប់អាយុបោះឆ្នោតបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
ក្រុមយុវជនក្នុងខេត្តតាកែវ បាននិយាយថា ពួកគេ នឹងបោះឆ្នោតជូនគណបក្សដែលខ្លួនពេញចិត្ត និងមើលឃើញពីការដឹកនាំឱ្យមានការរីកចម្រើនស្ទើរគ្រប់មូលដ្ឋានក្នុងខេត្តនេះ។
ពួកគេ បានមើលឃើញ ថាតើគណបក្សណាដែលបម្រើ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយសម្រាប់ខេត្តតាកែវ ដែលមានឃុំសង្កាត់ចំនួន១០០ មានគណបក្សចំនួន១៣ បានចូលរួមប្រកួតប្រជែងនៅក្នុងបោះឆ្នោតនេះ ៕ អត្ថបទ៖ គុជ វិភាគ