កំពង់ចាម៖ ប្រជាពលរដ្ឋ ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអះអាងថា នឹងនៅតែបោះឆ្នោតគាំទ្រគណបក្សប្រជានកម្ពុជាបន្តទៀត ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនក្នុងមូលដ្ឋានឃុំរបស់ពួកគេបន្តទៅអនាគតទៀត។
ប្រជាពលរដ្ឋនៅក្នុងឃុំកោះមិត្ត បានមើលឃើញថា ប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយអាណត្តិទៅមួយអាណត្តិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្រិតជីវភាពប្រជាជនហក់ឡើង ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ដូច្នេះពួកគេ បានប្តេជ្ញាចិត្តនឹងបន្តបោះឆ្នោះជូនបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសតទៅមុខទៀត។
ក្រោមដំបូលសុខសន្តិភាព និងប្រទេសជាតិកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងឃុំកោះមិត្តទាំងមូល ដែលពីមុនមកពិបាកទាំងផ្លូវ ភ្លើង បញ្ហាសុខភាព ជាដើម ពេលនេះកំពុងមានការអភិវឌ្ឍ មានផ្លូវបេតុង ខ្វាត់ខ្វែង ស្ពាន សាលារៀន ប្រព័ន្ធភ្លើង និងទឹកស្អាតទៀតផង ដែលធ្វើឲ្យជីវភាពរបស់គ្រួសារនីមួយៗតាមភូមិមានលក្ខណៈធូរធារជាងមុន៕ អត្ថបទ៖ ថុង សីហា