លោ​ក ណេ​តាន់ ​យ៉ា​ហ៊ូ ប្រកាស​ជ័យជំនះ​ដ៏​ធំធេង​សម្រាប់​គណបក្ស​ស្ដាំនិយម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អ៊ីស្រាអែល​

2021/04/27 09:59:58 am        138

​អ៊ីស្រាអែល​៖ លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ប្រកាស​ជ័យជំនះ​ដ៏​ធំធេង សម្រាប់​គណបក្ស​ស្ដាំនិយម នៅ​ការ​បោះ​ឆ្នោត​អ៊ីស្រាអែល​ជា​លើក​ទី​៤ ក្នុង​រយៈពេល​ ២​ឆ្នាំ​កន្លង​មក​នេះ ថ្វីត្បិតតែ​ការស្ទង់មតិ​ក្រោយ​ការបោះឆ្នោត​ភ្លាមៗ​លើក​ឡើង​ថា លោក​មិន​អាច​ដណ្ដើម​បាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ក៏ដោយ។​

​គណបក្ស​ Likud របស់​លោក​ ណេ​តាន់​ យ៉ា​ហ៊ូ និង​ក្រុម​សម្ព័ន្ធមិត្ត​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ទទួល​បាន​សំឡេង​ឆ្នោត ៥៣ ឬ​ ៥៤​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន​ ១២០​អាសនៈ។​ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​ជាច្រើន​ដែល​ជំទាស់​មិន​ឲ្យ​លោក ណេ​តាន់ ​យ៉ា​ហ៊ូ បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នោះ ទំនងជា​អាច​ឈ្នះ ៥៩​អាសនៈ ដែល​នេះ​មាន​ន័យ​ថា គណបក្ស​ជាតិនិយម Yamina ​ដឹកនាំ​ដោយ​អតីត​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក ណេ​តាន់​ យ៉ា​ហ៊ូ គឺ​លោក ណា​ហ្វ​តា​លី បេ​ណេ​ត អាច​នឹង​ក្លាយ​ជា​គណបក្ស​ដ៏​មាន​ឥទ្ធិពល​មួយ នៅ​ក្នុង​របត់​នយោបាយ​អ៊ីស្រាអែល។​ លោក ​បេ​ណេ​ត បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រោយ​គេ​ចុះផ្សាយ​លទ្ធផល​ការស្ទង់មតិ​ក្រោយ​ការបោះឆ្នោត​ថា លោក​នឹង​ធ្វើ​ក្នុង​បុព្វហេតុ​ល្អ​សម្រាប់​រដ្ឋ​អ៊ីស្រាអែល។​ លោក​បន្ត​ថា លោក​និយាយ​ប្រាប់​លោក ណេ​តាន់​ យ៉ា​ហ៊ូ​ ថា គណបក្ស Yamina ​នឹង​រង់ចាំ​លទ្ធផល​ផ្ដាច់ព្រ័ត្រ មុន​ពេល​សម្រេច​ចិត្ត​លើ​ជំហាន​បន្ទាប់​របស់​ខ្លួន។​

​គណៈកម្មាធិការ​កណ្ដាល​រៀបចំ​ការបោះឆ្នោត​អ៊ីស្រាអែល មិន​រំពឹងថា​នឹង​អាច​រាប់​សន្លឹក​អស់​នៅមុន​រសៀល​ថ្ងៃ​ពុធ​នោះ​ទេ ដោយសារតែ​វិធានការ​រឹត​ត្បឹ​ត​ជំងឺ COVID-19។​ ដោយឡែក លោ​ក ណេ​តាន់ ​យ៉ា​ហ៊ូ បាន​សរសេរ​តាម Twitter​ កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា អរគុណ​ពលរដ្ឋ​អ៊ីស្រាអែល។ អ្នក​រាល់គ្នា​បាន​ផ្តល់​ជ័យជំនះ​ដ៏​ធំធេង​ដល់​ក្រុម​ស្តាំនិយម និង​គណបក្ស Likud ក្រោម​ការដឹកនាំ​របស់​លោក ។ Likud ​គឺជា​គណបក្ស​ធំ​បំផុត​មក​ទល់​នឹង​ពេលនេះ។​ លោក​បន្ត​ថា ច្បាស់​ណាស់​ថា ពលរដ្ឋ​អ៊ីស្រាអែល​គឺជា​ក្រុម​ស្ដាំនិយម និង​ចង់​បាន​រដ្ឋាភិបាល​ស្ដាំនិយម ដែល​ខ្លាំងក្លា និង​មាន​ស្ថិរភាព៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm