អន្ដរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាក្នុងទីក្រុង Uvalde នៅរដ្ឋតិចសាស់ ដើម្បីជួប និងលួងចិត្តគ្រួសារជនរងគ្រោះ ព្រមទាំងអ្នករស់រានមានជីវិតពីការបាញ់ប្រហារដ៏ឃោរឃៅកាលពីសប្តាហ៍មុន។
លោក Biden រួមជាមួយស្ត្រីទីមួយ លោកស្រី Jill Biden បានទៅដល់សាលាបឋមសិក្សា Robb ដោយបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធដល់សិស្ស ១៩ នាក់ និងគ្រូបង្រៀនពីរនាក់ដែលត្រូវបានខ្មាន់កាំភ្លើងវ័យ ១៨ ឆ្នាំ បាញ់សម្លាប់ ខណៈដែលខ្មាន់កាំភ្លើងរូបនោះ សម្រុកចូលទៅក្នុងសាលាកាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ។

