
អន្ដរជាតិ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU)បានឱ្យដឹងថា សមាជិកសហភាពអឺរ៉ុបគួរតែអាចឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី រួមទាំងការដាក់ការរឹតត្បិតលើការនាំចូលប្រេងពីរុស្ស៊ី ក្នុងអំឡុងពេលកិច្ចពិភាក្សា ដែលធ្វើឡើងដោយក្រុមមន្ត្រី។
លោក Josep Borrell បា នថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ France Info ថា យើងនឹងអាចផ្តល់ដល់ប្រមុខរដ្ឋសមាជិកនូវកិច្ចព្រមព្រៀងមួយ។
នៅពេលសួរថាតើផែនការដាក់បញ្ចូលការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីអាចបរាជ័យដោយសារការជំទាស់ពីប្រទេសហុងគ្រី និងរដ្ឋនៅអឺរ៉ុបខាងកើតផ្សេងទៀតឬទេ លោក Borrell បានឆ្លើយថា ទេខ្ញុំមិនគិតដូច្នេះនោះទេ វានឹងមានកិច្ចព្រមព្រៀងនៅចុងបញ្ចប់។