អន្ដរជាតិ៖ ក្រុមមន្ត្រីវិមានក្រឹមឡាំងសង្ឃឹមថា បណ្តាប្រទេសលោកខាងលិចនឹងនឿយហត់ក្នុងការគាំទ្រអ៊ុយក្រែន ដែលនឹងអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្រ្គាមនៅដំណាច់ឆ្នាំនេះ។
វិមានក្រឹមឡាំង បានប្រាប់សារព័ត៌មានឯករាជ្យរុស្ស៊ី Meduza ថា យើងនឹងយកឈ្នះពួកគេនៅទីបញ្ចប់ ហើយបញ្ហាទាំងអស់ប្រហែលជានឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះនាដំណាច់ឆ្នាំនេះ។ ប្រភពដដែលក៏បានព្យាករដែរថា បណ្តាប្រទេសនៅអឺរ៉ុបនឹងត្រូវចរចាជាមួយរុស្ស៊ី នៅពេលរដូវរងាខិតចូលមកដល់ ដោយសារពួកគេពឹងផ្អែកលើការនាំ ចូលថាមពល ដើម្បីបន្តការផ្គត់ផ្គង់ថាមពលដល់ប្រជាជនរបស់ពួកគេ៕

