អន្ដរជាតិ៖ ប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការរំដោះបានតំបន់ Donbas របស់អ៊ុយក្រែន គឺជាចំណុចអាទិភាពចម្បងបំផុត ចំណែកដែនដីនានារបស់អ៊ុយក្រែនគួរតែសម្រេចអនាគតដោយខ្លួនឯង។
ការថ្លែងរបស់លោក Lavrov បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភា សន៍មួយជាមួយទូរទស្សន៍ TF1 របស់បារាំង ខណៈកងកម្លាំងរុស្ស៊ីបង្កើនការវាយរុលទៅមុខ ដើម្បីដណ្ដើមគ្រប់គ្រងទីប្រជុំជនសំខាន់ៗក្នុងតំបន់ Donbas ដែលជាតំបន់ឧស្សាហកម្មរបស់អ៊ុយក្រែន ដែលរួមមាន ២តំបន់គឺ Donetsk និង Luhansk៕

