ពានរង្វាន់​វាយ​កូន​បាល់ ទេព ឃុន​ណា លើក​ទី​២៧ បញ្ចប់​ការប្រកួត​ដោយ​ជោគជ័យ​

2022/05/31 04:49:17 pm        161

​វាយ​កូន​បាល់៖ ការប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្ដើម​ពានរង្វាន់ ទេព ឃុន​ណា លើក​ទី​២៧ ឆ្នាំ​២០២២ ដែល​រៀបចំ​ដោយសហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល ៥​ថ្ងៃកាលពី​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ​(​ស្ដា​ត​អូឡាំពិក​)។​

​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាបាន​គូសបញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះគឺ​ដើម្បី​រំលឹក​ដល់​ឪពុក​បង្កើត​របស់ខ្លួនគឺ​លោក ទេព ឃុន​ណា អតីត​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​មួយរូបក្នុងអំឡុង​ឆ្នាំ​១៩៦០ ពោលគឺ​ដើម្បី​បំពេញ​បំណង​ចុងក្រោយដែល​លោក​ជា​បុគ្គល​មួយរូបចូលចិត្ត និង​ស្រលាញ់​កីឡា​វាយ​កូន​បាល់​បំផុត ជាក់ស្ដែង​ទោះបី​លោក​បាន​ចែក​ឋាន​ទៅហើយ ក៏​លោក​បាន​ផ្ដាំផ្ញើរ​ឲ្យ​កូនប្រុស​បន្ត​នៅ​ឆន្ទៈ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​វាយ​កូន​បាល់​ដែរ។​

អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ការប្រកួត​ប្រចាំ​ឆ្នាំនេះ ក្រៅពី​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​ឪពុក​របស់ខ្លួន លោក​ថា ការប្រកួត​នេះក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនីទទួលបាន​ការប្រកួត​ប្រជែង​បន្ថែមដើម្បី​ពង្រឹង​បទពិសោធន៍ បច្ចេកទេស និង​បំផុស​វិស័យ​កីឡា​វាយ​កូន​បាល់​ឲ្យ​កាន់តែ​ផុសផុល​នៅ​កម្ពុជា​។​ ​សម្រាប់​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់ ទេព ឃុន​ណា លើក​ទី​២៧ ឆ្នាំ​២០២២​ នេះបានរៀបចំ​ការប្រកួត​លើ ២​វិញ្ញាសាគឺ​ការប្រកួត​ឯក​ក្ត​ជន និង​វាយ​គូរ ខណៈ​ជា​លទ្ធផលចំណាត់ថ្នាក់​លេខ​១ វិញ្ញាសា​ឯក​ត្ត​ជនបាន​ទៅលើ​កីឡាករ ឡុង សំនៀង និង​វិញ្ញាសា​វាយ​គូរចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ឪ សារិទ្ធ និង​កីឡាករ យឿន សុ​ធឿន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm