រុស្ស៊ី៖ យោងតាមការអានរបស់វិមានក្រឹមឡាំង អំពីការសន្ទនាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan លោកប្រធានាធិបតី Vladimir Putin និយាយថា រុស្ស៊ីត្រៀមសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ ដោយគ្មានការរំខានពីកំពង់ផែនានាក្នុងប្រទេសអ៊ុយក្រែន ក្នុងការសម្របសម្រួលជាមួយប្រទេសទួរគី។

ប្រទេសរុស្ស៊ី និងអ៊ុយក្រែននាំចេញ ២៩% នៃការនាំចេញស្រូវសាលីសកលភាគច្រើនតាមច្រកសមុទ្រខ្មៅ និង ៨០% នៃការនាំចេញសកលលើផលិតផលប្រេងផ្កាឈូករ័ត្ន។ ប្រទេសអ៊ុយក្រែនក៏ជាប្រទេសនាំចេញពោតដ៏សំខាន់ផងដែរ។ យោងតាមវិមានក្រឹមឡាំងដែលបានអានការសន្ទនាបានឲ្យដឹងថា ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Erdogan កាលពីថ្ងៃចន្ទលោក Putin បាននិយាយថា កង្វះស្បៀងអាហារសកលកើតឡើងដោយសារគោលនយោបាយសម្លឹងមិនបានវែងឆ្ងាយរបស់លោកខាងលិច ដោយបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញក្នុងការចំនួនដ៏ច្រើននៃផលិតផលជីកសិកម្ម និងចំណីអាហារ ឲ្យតែទណ្ឌកម្មនានាដែលបានដាក់លើក្រុង Moscow ត្រូវបានដកចេញ។
វិមានក្រឹមឡាំងបាននិយាយថា អំឡុងការពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ការបញ្ជាក់ច្បាស់ៗត្រូវបានកំណត់លើដំណើរការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ និងសមុទ្រអាសូវ (Azov) និងការបោសសម្អាតគ្រាប់មីននៅក្នុងដែនទឹកទាំងនោះ៕
អត្ថបទ៖ សុខមាន