ភ្នំពេញ៖ វីដេអូបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ដែលបានចាក់ចំបេះដូងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវបានឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាទទួលបានសិទ្ធិថតចម្លងយមកមកជូនរាជរដ្ឋាភិបាលកម្ពុជា។
បទចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ពិតជាឆ្លុះបញ្ចាំងពីតថភាពពិត នៃប្រទេសកម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៩៨០ និងការផ្លាស់ប្តូរបន្តិចម្តងៗ ចំពោះការអភិវឌ្ឍប្រទេស ក៏ដូចជា ទំនាក់ទំនងជិតស្និទ្ធ រវាងប្រជាជន និងប្រជាជន រវាងប្រទេសយើងទាំងពីរ។



