ប្រមុខការទូតកម្ពុជា៖ អាស៊ានត្រូវប្តេជ្ញាចិត្តចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ

2022/05/31 07:22:41 pm        506

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា អាស៊ានត្រូវប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ស្តីពី​ការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន រៀបចំដោយក្រសួងការបរទេសកម្ពុជា សហការ​ជាមួយ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន រួមជាមួយ​តំណាងឯកអគ្គរដ្ឋ និងរាជទូតនានាប្រចាំកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា គោលបំណង​នៃសិក្ខាសាលានា​ពេលនេះ គឺដើម្បីជំរុញការយល់ដឹងជាសាធារណៈកាន់តែច្រើនអំពីអាស៊ាន រួមទាំងបង្ហាញពីការរួម​ចំណែករបស់កម្ពុជា​ចំពោះសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ សំដៅ​ជាប្រយោជន៍​សម្រាប់ប្រជាជន​ដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់។

ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា សិក្ខាសាលាក្រោមប្រធានបទ ​ការរួមចំណែករបស់​កម្ពុជា​ចំពោះ​អាស៊ាន កម្ពុជាមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ត្រូវពង្រឹងការប្តេជ្ញាចិត្តរួមគ្នា​ចំពោះភាពជាកណ្តាល ឯកភាព​ និងសាមគ្គីភាពរបស់អាស៊ាន ដោយសារការពង្រឹងស្មារតី “រួមគ្នា” គឺសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ​ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពក្នុងតំបន់ ​និងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការប្តេជ្ញាចិត្តរបស់អាស៊ាន និងសមត្ថភាព ដើម្បីពង្រឹង និងលើកកម្ពស់​បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព សន្តិសុខ ​និងវិបុលភាពក្នុងតំបន់ ដើម្បី​សុខុមាលភាព​របស់ប្រជាជន។

សិក្ខាសាលាស្តីពី "ការចូលរួមចំណែករបស់កម្ពុជាទៅកាន់អាស៊ាន ​មានគោលបំណង លើកឡើងពី​ការ​ចូលរួម​ចំណែករបស់កម្ពុជាទៅអាស៊ាន​ កាលពីឆ្នាំ១៩៩៩ និង ការពិភាក្សាអំពីមធ្យោបាយ​ឆ្ពោះទៅ​មុខក្នុងការកសាងសហគមន៍អាស៊ាន​ និងសមាហរណកម្មតំបន់ ដោយមាន​អនុសាសន៍​គោលនយោបាយ ​និងបញ្ហាប្រឈមតំបន់។

នាឱកាសនោះ ដែរ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីផែនការរៀបចំព្រឹត្តិការណ៍​នាពេល​ខាងមុខនោះ ទី១ កិច្ចសន្ទនាសកលអាស៊ានលើកទី២ ស្តីពីការស្តារឡើងវិញ​ក្រោយកូវីដ១៩ និងទី២ កិច្ចប្រជុំកំពូលស្ត្រីមេដឹកនាំអាស៊ាន​លើកទី២​ ក្រោមប្រធានបទ “ការកសាង​អនាគត​ប្រកប​ដោយចីរភាព រួមបញ្ចូល និងធន់ជាងមុន៖ ការដោះសោភាពជាសហគ្រិនរបស់ស្ត្រីក្នុងអាស៊ាន” ដើម្បី​លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់អាស៊ាន៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm