កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក សាន់ យូ អនុប្រធានក្រុមការងារគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិកសមាជិការបក្សមូលដ្ឋានក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជិត១ពាន់នាក់ ដង្ហែរក្បួនបក្សក្នុងមូលដ្ឋានខ្លួន ដើម្បីយុទ្ធនាឃោសនារកសម្លេងឆ្នោតបន្ត ហើយសមាជិកបក្សទាំងអស់ក៏បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំបន្តទៀត ជាពិសេសគឺប្រជាពលរដ្ឋចង់រស់នៅក្នុងម្លប់សុខសន្តិភាពពិតប្រាកដដូចសព្វថ្ងៃ ។
តំណាងសមាជឹកសមាជិការជាច្រើននាក់បានអោយដឹងថា៖ ដោយការមើលឃើញនូវគុណតម្លៃ និងគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំផ្លូវទូក បានមកចូលរួមដង្ហែរបក្ស និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដើម្បីអោយថ្នាក់ដឹកនាំគណបក្សប្រជាជនមានឱកាសបម្រើកសាង និងការអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សហគមន៍របស់ពួកគាត់បន្ថែមទៀត។
តំណាងសមាជឹកសមាជិការបានបន្តថា៖ មានតែគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ទិសដៅបម្រើ ជាពលរដ្ឋពិតៗ ប់ទិសទី និងបានកសាងសមិទ្ធិផលច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ ដែលមានថ្នាក់ដឹកនាំកំពូលតែងតែដឹងសុខដឹងទុក្ខប្រជាពលរដ្ឋជានិច្ច និងគ្រប់ទីកន្លែង ជាពិសេសក្រុមការងារ គណបក្សប្រជាជននៅមូលដ្ឋានមិនដែលបានភូតកុហកប្រជាពលរដ្ឋម្តងណាឡើយ គឺខិតខំបម្រើ និងដោះស្រាយទុក្ខកង្វល់ជូនពួកគាត់រាល់បញ្ហាបានទាន់ពេលវេលាមិនដែលខានឡើយ។
ការជួបជុំក្នុងពិធីដង្ហែរក្បួនបក្សឃោសនារកសម្លេងឆ្នោតនេះដែរ សមាជិកបក្សទាំងអស់មានភាពរីករាយដោយបានស្រែកជ័យឃោសដូចគ្នាថា «យើងទាំងអស់គ្នាប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដណ្តើមជ័យជម្នះឲ្យបាន ដើម្បីទុកឱកាសឲ្យក្រុមប្រឹក្សាឃុំផ្លូវទូកអណត្តិថ្មីនេះ បម្រើសេវាជូនពួកគាត់ឲ្យកាន់តែល្អប្រសើរជាងអណត្តិមុន» ។ នាឱកាសនោះ សមាជឹកសមាជិការទាំងអស់គ្នានៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕ អត្ថបទ ៖ ហុង វាស្នា







