កំពង់ស្ពឺ ៖ ឯកឧត្តមហ៊ុនម៉ានីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយគណបក្សប្រជាជនខេត្តកំពង់ស្ពឺបានអៈអាងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនយើងទាំងអស់គ្នា។
ការថ្លែងរបស់ឯកឧត្តមហ៊ុនម៉ានីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយគណបក្សប្រជាជនខេត្តកំពង់ស្ពឺយ៉ាងដូច្នេះ នាឱកាសបន្តជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២នៅឃុំយុទ្ធសាមគ្គីនិងឃុំពាំងល្វាស្រុកឧដុង្គខេត្តកំពង់ស្ពឺសរុបប្រមាណ៨០០នាក់នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះឯកឧត្តមហ៊ុនម៉ានីបានមានប្រសាសន៍ទៀតថានៅសល់តែ០៥ថ្ងៃទៀតការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់នឹងឈានមកដល់ហើយ។ដូច្នេះសូមលោកយាយលោកតាអ៊ុំពូមីងទៅចូលរួមបោះឆ្នោតទាំងអស់គ្នា។ទន្ទឹមនឹងនេះឯកឧត្តមបានបន្ថែមទៀតថាបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនយើងទាំងអស់គ្នាព្រោះគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនិងជាគណបក្សតែមួយគត់ដែលអាចធានាជីវភាពរបស់ប្រជាពលរដ្ឋផ្តល់នូវសុខសន្តិភាពនិងវឌ្ឍនភាពជាបន្តបន្ទាប់ជូនទៅដល់ប្រទេសជាតិទាំងមូលបាន។ក្រោមម្លប់នៃសុខសន្តិភាពនិងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកបានធ្វើអោយពួកយើងមានឱកាសបានមកជួបជុំគ្នាហើយនៅក្នុងថ្ងៃនេះដែរគឺពិតជាមានអត្ថន័យដោយពិធីសំណេះសំណោលនេះដំណើរការយ៉ាងរលូនប្រកបដោយផ្លែផ្កានិងស្នាមញញឹមរបស់លោកយាយលោកតាអ៊ុំពូមីង។
ឆ្លៀតក្នុងឱកាសនេះដែរក៏មានបទបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតដែលបានការនិងឯកសារចាំបាច់សម្រាប់ការបោះឆ្នោតរួមមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ) ដោយឯកឧត្តមសំរិទ្ធីប្រធានអនុគណៈកម្មការផ្នែកច្បាប់និងនីតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជូនទៅកាន់សមាជិកសមាជិកាទាំងអស់ផងដែរ៕ អត្ថបទ ៖ រដ្ឋា












