អន្ដរជាតិ៖ ប្រទេសរុស្ស៊ីទំនងជាបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ក្រុមហ៊ុនថាមពលនៅក្នុងប្រទេសហូឡង់ និងដាណឺម៉ាក ដោយសារតែការបដិសេធរបស់ប្រទេសទាំងពីរមិនព្រមទូទាត់ជាប្រាក់រូប្លិ៍។ ក្រុមហ៊ុន ឧស្ម័នធំរបស់ប្រទេសហូឡង់ GasTerra បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនឧស្ម័នធំបំផុតដែលមានទំនាក់ទំនងជាមួយរដ្ឋរបស់រុស្ស៊ី Gazprom បានផ្តល់សេចក្តីជូនដំណឹងថា ក្រុមហ៊ុននឹងឈប់ផ្គត់ផ្គង់ឧស្ម័នចាប់ពីថ្ងៃទី៣១ ខែឧសភាតទៅ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថាក្រុមហ៊ុន GasTerra បានជំរុញម្តងហើយម្តងទៀតឱ្យក្រុមហ៊ុន Gazprom គោរពតាមការទូទាត់ដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យា និងកាតព្វកិច្ចផ្គត់ផ្គង់ ប៉ុន្តែមិនទទួលបានការឆ្លើយតបជាវិជ្ជមាន នោះឡើយ។

