ភ្នំពេញ ៖ ក្នុងទិវាកុមារអន្តរជាតិ ១ មិថុនានេះ សូមអ្នកទាំងអស់គ្នាចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” !។ នេះបើតាមការអំពាវនាវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ប្រភពដដែលបន្តថា ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ” សូមចូលរួមបរិច្ចាគតាមរយៈតំណមានជូនភ្ជាប់ https://bit.ly/3jEtL8I ឬ លោកអ្នកអាចស្កេន QR Code ដែលមានក្នុងរូបខាងក្រោមនេះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែបានចូលរួមបរិច្ចាគជួយកុមារកម្ពុជា ក្នុងស្មារតី “ ខ្មែរជួយខ្មែរ ”។
ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា !
ដោយ៖ គង់ ឌិន

