អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានឱ្យដឹងថា រុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារសកលដោយការបិទច្រកកំពង់ផែរបស់អ៊ុយក្រែន។
ថ្លែងនៅក្នុងសារជាវីដេអូលោក Zelenskyy បានលើកឡើងថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិចំនួន ២២លានតោនបានទេ ដោយសារតែរុស្ស៊ីបានបិទច្រកកំពង់ផែនៅសមុទ្រខ្មៅ និងបានដណ្តើមយកផ្នែកខ្លះនៃឆ្នេរសមុទ្រ Azov។ ការបិទច្រកនៅកំពង់ផែ កំពុងធ្វើឱ្យស្ថានការណ៍មានអស្ថិរភាពសកល ដែលបណ្តាលឱ្យស្បៀងអាហារកំពុងមានតម្លៃកាន់តែថ្លៃឡើងនៅក្នុងប្រទេសជាច្រើន។

