ក្នុងខែឧសភា ឆ្នាំ២០២២ មានកុមារឈឺជាង៥ម៉ឺននាក់ មកទទួលសេវាពិនិត្យ ព្យាបាលក្នុងមនី្ទរពេទ្យគន្ធបុប្ជា

2022/06/01 01:17:16 am        209

ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២២នេះ មានកុមារឈឺចំនួន៥២០៤៥នាក់ ត្រូវបានមកទទួលការពិនិត្យ ព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅក្នុងមនី្ទរពេទ្យគន្ធបុប្ជា, នេះបើយោងតាមសេចកី្តប្រកាសព័ត៌មាន ដែលBTV ព័ត៌មាន ទទួលបាននាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្នុងនោះកុមារមានជំងឺធ្ងន់ៗ ចំនួន៩៩០៦នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យ, កុមារមានជំងឺគ្រុនឈាម ចំនួន១៦៥នាក់ បានព្យាបាលនៅក្នុងមនី្ទរពេទ្យ, កុមារចំនួន១៨៨៦នាក់ ត្រូវបានទទួលការវះកាត់ និងវះកាត់បេះដូង និងភ្ជិតប្រយោងបេះដូងតាមសរសៃឈាម នៅមនី្ទរពេទ្យគន្ធបុប្ជាភ្នំពេញ និងសៀមរាប មានចំនួន១០១នាក់។ នៅផ្នែកសម្ភព នៃមនី្ទរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ជាទី៣) ស្រី្តមានផ្ទៃពោះចំនួន៧០៣៨នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមនី្ទរសម្ភព និងសម្រាលកូនបានចំនួន១៥១៦នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយពុំមានការរើសអើង។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានបង្កើតឡើងវិញនៅឆ្នាំ១៩៩២ និងបច្ចុប្បន្នមាន វេជ្ជបណ្ឌិត គិលានុបដ្ឋាកគិលានុបដ្ឋាយិកា និងបុគ្គលិកជាជនជាតិខ្មែរ ប្រកបដោយវិជ្ជាជីវៈជាង ២៥០០នាក់។ ជាមធ្យមប្រើប្រាស់ថវិកាប្រមាណ ៤០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។ មួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា បានជួយកុមារជាង២ពាន់នាក់ និងតាំងពីបង្កើតឡើងវិញមកដល់បច្ចុប្បន្ន, មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្រ្គោះអាយុជីវិតកុមារសរុបជាង១៧លានករណីហើយ។ មនី្ទរពេទ្យគន្ធបុប្ជា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាល ដល់កុមារ និងស្រី្តមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋានដោយឥតគិតថ្លៃ។ និរន្តរភាព នៃកិច្ចដំណើរការរបស់មនី្ទរពេទ្យកុមារគន្ធបុប្ជានេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម និងរួមចំណែកកាត់បន្ថយអត្រាមរណភាព មាតា និងទារក ដោយពង្រឹង និងពង្រីកប្រសិទ្ធភាព និងស័កិ្តសិទិ្ធភាពសេវាសុខាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញជាប្រចាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាធានានិរន្តរភាពរបស់មនី្ទរពេទ្យគន្ធបុប្ជា ដែលនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយសុខុមាលភាព និងសមធម៌សង្គម ដូចមានចង្អុលបង្ហាញក្នុង ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥៕​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm