អន្ដរជាតិ៖ អភិបាលតំបន់របស់អ៊ុយក្រែនបានឱ្យដឹងថា មានជនស៊ីវិល៣នាក់បានស្លាប់នៅក្នុងតំបន់ Donetsk និង៤នាក់ផ្សេងទៀតបានរងរបួសក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ។
លោក Pavlo Kyrylenko បានឱ្យដឹងបន្ថែមថា មនុស្សពីរនាក់បានស្លាប់នៅក្នុងក្រុង Toretsk និងម្នាក់ទៀតស្លាប់នៅក្នុងក្រុង Avdiivka។ លោក Kyrylenko បន្តថា ចំពោះជនរងគ្រោះនៅក្នុងទីក្រុង Mariupol និង Volnovakha គឺ មិនអាចកំណត់ចំនួនពិតប្រាកដបាននៅឡើយនោះទេ។

