អន្ដរជាតិ៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ដើម្បីកាន់កាប់តំបន់ Luhansk និង Donetsk ទាំងស្រុង រុស្ស៊ីនឹងត្រូវដណ្តើមយកទឹកដីបន្ថែមទៀត។
នៅក្នុងសន្និសីទព័ត៌មានដែលបង្ហាញពីព័ត៌មា នសម្ងាត់ថ្មីចុងក្រោយរបស់ខ្លួន ក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថា ការដណ្តើមយករបស់រុស្ស៊ីនូវទីក្រុង Lyman គឺដើម្បីចូលកាន់កាប់ទីក្រុង Severodonetsk និងបិទតំបន់នៅជុំវិញកងកម្លាំងអ៊ុយក្រែនដែលស្ថិតនៅក្នុងតំបន់ Luhansk។

