ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានផ្សព្វផ្សាយថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិក Blinken បានមានប្រសាសន៍ថា៖ “ពេលនេះគឺជាពេលប្រកបដោយភាពតាន តឹងក្នុងចិត្ត សម្រាប់ពិភពលោក។ ក្នុងកាលៈទេសៈដូចបច្ចុប្បន្ននេះ កិច្ចការទូតមានសារៈសំខាន់ណាស់។ វាគឺជាវិធីដែលយើងបង្ហាញច្បាស់ នូវកង្វល់ដ៏ជ្រាលជ្រៅរបស់យើង ស្វែងយល់ច្បាស់ នូវទស្សនៈរបស់គ្នាទៅវិញទៅមក ហើយគ្មានការសង្ស័យអំពីបំណងរបស់គ្នា។ យើងត្រៀមជាស្រេចក្នុងការបង្កើ នការទាក់ទងគ្នាដោយផ្ទាល់ ជាមួយទីក្រុងប៉េកាំង លើគ្រប់បញ្ហាទាំងអស់ ហើយយើងសង្ឃឹមថា យើងអាចធ្វើទៅបាន។ តែយើងមិនរំពឹងឱ្យទីក្រុងប៉េកាំងផ្លាស់ប្តូរផ្លូវដើររបស់គេទេ ដូច្នេះ យើងនឹងកំណត់បរិយាកាសជាយុទ្ធសាស្រ្ត ទាក់ទងនឹងទីក្រុងប៉េកាំង ដើម្បីជំរុញចក្ខុវិស័យរប ស់យើង ដែលចង់ឱ្យមានប្រព័ន្ធអន្តរជាតិមួយដែលមានភាពបើកចំហ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន”៕ ដោយ៖ គង់ ឌិន