អាជ្ញាធរ​ក្រុង​តាខ្មៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​​នៅ​ផ្សារ​តាខ្មៅ​ចាស់ ​ក្រោយ​មាន​តូប​៤​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ-១៩

2021/04/27 09:59:58 am        161


ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី​២៣​ខែមីនា ​ម្សិលមិញ​នេះ ​អាជ្ញាធរ​ក្រុង​តាខ្មៅ ​បាន​ប្រកាស​បិទ​ផ្សារ​តាខ្មៅ​ចាស់​មួយ​ល្ងាច ​ដើម្បី​បាញ់​សំលាប់​មេរោគ​កូ​វីដ​១៩ ​និង​មេរោគ​ឆ្លង​នានា​ទៀត ​ ខណៈ​ផ្សារ​តាខ្មៅ​ចាស់​ក្នុង​ពេល​ថ្មីៗ​នេះ ​គឺ​មាន​អ្នក​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​ ១៩​ចូល​ទិញ​ទំនិញ​។

ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ មកដល់ពេលនេះ បាន​ធ្វើអោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ​ចំនួន​៣​នាក់ ​បានកើត​វិជ្ជមាន​កូ​វីដ​១៩ និង​ប្រមូល​បាន​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​មណ្ឌល​ផង និង​នៅតាម​ផ្ទះ ​ហើយ អាជ្ញាធរ​ក៏បាន​តម្រូវ​អោយ​មូលដ្ឋាន​អាជីវកម្ម និង​ហាង ​តូប​លក់ដូរ​ទំនិញ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ ធ្វើការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ ផងដែរ​។

បើ​តាម​លោក ជៀប ខូ​យ ចៅសង្កាត់​តាខ្មៅ បាន​ថ្លែងប្រាប់​BTV នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​ថា ​គិត​មកដល់ពេលនេះ មាន​ទីតាំង​ធំៗ​ចំនួន​៤ ​និង​ទីសាធារណៈ​នានា​ទៀត ដែល​ពាក់ព័ន្ធ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ចុះចាញ់​ថ្នាំ​សម្លាប់​មេរោគ​អស់ហើយ ​ដើម្បី​កុំអោយ​មេរោគ​កូ​វីដ​១៩​នេះ ​បន្ត​ការ​រាតត្បាត​ទៀត​។

សម្រាប់​ទិដ្ឋភាព ដែល​គេ​ឃើញថា បណ្តា​មូលដ្ឋាន​អាជីវកម្ម ហាង និង​តូប​លក់ដូរ​ទំនិញ​និង​សេវា​នានា​នៅក្នុង​ក្រុង​តាខ្មៅ​មានការ​បិទ​នោះ លោក ជៀប ខូ​យ បញ្ជាក់ថា សម្រាប់​អ្នកលក់ដូរ​ទំនិញ សេវា​កម្ម​ណា ​មិន​គោរព​វិធាន​៣​កុំ ៣​ការពារ គឺ​អាជ្ញាធរ​បានចេញ​បញ្ជា​អោយ​បិទ ​។ ដោយឡែក​អ្នក​លក់ដូរ ​និង​មូលដ្ឋាន​អាជីវកម្ម​ខ្លះទៀត ​ដែល​អាជ្ញាធរ​មិនបាន​តម្រូវអោយ​បិទ​ គឺ​ពួកគាត់​បាន​បិទ​ការលក់ដូរ​ដោយ​ខ្លួនឯង​ ដោយ​គេ​មានការ​ព្រួយបារម្ភ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

ដើម្បី​បង្កើន​ការទប់ស្កាត់​កូ​វីដ​១៩​នៅក្នុង​សង្កាត់​តាខ្មៅ​នេះដែរ ​លោក​ជៀប ខូ​យ បាន ចុះ​ស្រង់​ស្ថិតិ​មនុស្ស​វ័យ​ចាស់​អាយុ​លើស​៦០​ឆ្នាំ ទៅធ្វើ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​និង​បាន​បង្កើន​ការចុះ​ផ្សព្វផ្សាយ​អោយ​បណ្តា​ពលរដ្ឋ ​និង​អាជីវករ​នានា​បង្កើន​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​តាមរយៈ​ការអនុវត្ត​វិធាន​៣​ការពារ ៣​កុំ​ទប់ស្កាត់ ​កូ​វីដ​១៩៕

​អត្ថបទ ស៊ុម សុខ​ជា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm