សៀមរាប៖ ក្រុមការងារ និងសមាជិកសមាជិកាគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានរួមគ្នាបន្ដចុះឃោសនារកសម្លេងឆ្នោត បង្រៀនពីរបៀបគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ ព្រមទាំងជួយសម្របសម្រួលឯកសារបញ្ជាក់អត្ដសញ្ញាណសម្រាប់ការបោះឆ្នោត ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ដសៀមរាប។
ឯកឧត្តម ហង់ ពៅ ប្រធានគណៈអចិន្រ្ដៃយ៍គណបក្សមូលដ្ឋាន នៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ក្របីរៀល មានប្រសាសន៍ថា ការចុះធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងគាំទ្រពីសមាជិក និងប្រជាពលរដ្ឋក្នុងសង្កាត់ក្របីរៀលនេះ បានចំនួន៤០០ខ្នងផ្ទះ ស្មើរនឹងខិត្ដប័ណ្ណជាង៤០០សន្លឹក ។ ការធ្វើសកម្មភាពនេះ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ក្នុងការចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលឱ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ៕






