អភិបាល​តំបន់ ​Luhansk បាន​និយាយ​ថា ​ទីក្រុង ​Severodonetsk ភាគច្រើន​បាន​ធ្លាក់​ទៅលើ​ដៃ​រុស្ស៊ី

2022/06/01 04:49:41 pm        1.0 K

​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​បាន​ដណ្ដើម​គ្រប់គ្រង​ភាគច្រើន​នៃ​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk ភាគ​ខាងកើត បង្ក​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ដែនដី​ដែល​ខ្លួន​ដណ្ដើម​បាន​ ដែល​ក្រុង Moscow បាន​បង្កើត​ជា​គោលបំណង​ដ៏​សំខាន់​នៃ​ការ​លុកលុយ​របស់​ខ្លួន​។​

​ការវាយប្រហារ​គ្រប់​ច្រក​របស់​រុស្ស៊ី​លើ​ទីក្រុង​ក្នុង​ខេត្ត Luhansk របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ឆ្លើយតប​ដ៏​ខ្លាំងក្លា​ពី​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​។ ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ទីក្រុង Luhansk បាន​ទទួល​ស្គាល់​ថា ​ការ​ដណ្តើម​យក​ទីក្រុង​នេះ​ចំណាយ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក ទោះបីជា​មានការ​វាយ​ប្រហា​រ​ថ្មើរជើង​យ៉ាង​សន្ធាប់​បំផុត​ ក្នុងចំណោម​ការ​វាយ​ប្រហា​រ​ដ៏​ខ្លាំងក្លា​នានា​នៃ​សង្គ្រាម​រយៈ​ពេល​បី​ខែ​ក៏ដោយ​។​ ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ដណ្តើម​យក​រដ្ឋ​ធានី Kyiv របស់​អ៊ុយ​ក្រែ​ន និង​ត្រូវ​បាន​វាយ​រុញ​ចេញពី​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន ជ័យជំនះ​របស់​រុស្ស៊ី​នៅ​ទីក្រុង Sievierodonetsk និង​ឆ្លងកាត់​ទន្លេ Siverskyi Donets ក្នុង​ទីក្រុង Lysychansk នឹង​នាំមក​នូវ​ការគ្រប់គ្រង​ពេញលេញ​នៃ​តំបន់ Luhansk ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត ២​នៅ​ភាគ​ខាងកើត ដែល​ទីក្រុង Moscow បាន​អះអាង​ជំនួស​ក្រុម​ផ្តាច់​ខ្លួន​។​

​ក្រុម​អ្នក​វិភាគ​យោធា​លោក​ខាង​លិច​បាន​និយាយ​ថា ​ទីក្រុង ​Moscow​ បាន​ដក​កម្លាំង​ទ័ព ​និង​យុទ្ធោបករណ៍​ចេញពី​ផ្នែក​ផ្សេងទៀត​នៃ​សមរភូមិ​ជួរមុខ​ភាគ​ខាងកើត​ ដើម្បី​ផ្តោត​ទៅ​លើ​ទីក្រុង Sievierodonetsk ដោយ​សង្ឃឹមថា ​ការ​វាយ​លុក​ដ៏​ធំ​នឹង​ដណ្ដើម​បាន​តំបន់​ជុំវិញ​ខេត្ត Luhansk សម្រាប់​សង្គ្រាម​តំណាង​របស់​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី។ អភិបាល​តំបន់ Luhansk លោក Serhiy Gaidai បាន​និយាយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ទីក្រុង Sievierodonetsk ត្រូវ​បាន​បំផ្លាញ ហើយ ៦០%​ នៃ​អគារ​លំនៅឋាន​បាន​រង​ការខូចខាត​ដែល​មិន​អាច​ជួសជុល​បាន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm