ការ​ជួញដូរ​ប្រាក់​យ័ន និង​រូ​ប្លិ៍​កើន​ឡើង​ជាង​ ១.០០០% ខណៈ​ចិន​ និង​រុស្ស៊ី​ខិតចូល​គ្នា​កាន់តែ​ជិត​ ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក

2022/06/01 05:27:17 pm        977

​ចិន៖ យោង​តាម​ទិន្នន័យ​ដែល​បាន​រាយការណ៍​ទៅកាន់​សារព័ត៌មាន Bloomberg ការ​ជួញដូរ​ប្រាក់​យ័ន​របស់​ចិន និង​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​បាន​ហក់​ឡើង​ជាង ​១.០០០% ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ទាំង​២ ​បាន​រឹតចំណង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ​។

​សារព័ត៌មាន Bloomberg បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា តម្លៃ​ប្រាក់​យ័ន និង​រូ​ប្លិ៍​ប្រចាំខែ​បាន​លោត​ដល់​ ១,០៦៧% ក្រោម ៤​ពាន់​លាន​ដុល្លារ ចាប​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ។​ ​ប្រទេស​ទាំង​២ បាន​ព្យាយាម​រឹត​បន្តឹង​ទំនាក់ទំនង​នៅ​ឆ្នាំនេះ​ដោយ​ប្រកាស​ថា ​ជា​មិត្តភាព​គ្មាន​ដែន​កំណត់​ដោយ​ផ្ទាល់​ក្នុង​បំណង​រួមគ្នា ​ទប់ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​សេដ្ឋកិច្ច​សកល​។ ​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​រលើ​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​ចិន​បាន​សម្លឹង​រក​ការ​ខិត​ទៅ​រក​គ្នា​កាន់តែ​ជិត​លើ​វិស័យ​សេដ្ឋកិច្ច​។ ពាណិជ្ជកម្ម​របស់​ចិនជាមួយ​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង ១២% កាលពី​ខែ​មីនា​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​សន្ទុះ​លឿន​ជាង​ពាណិជ្ជកម្ម​ ដែល​បាន​កើន​ឡើង​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក។

ការ​នាំ​ចូល​របស់​រុស្ស៊ី​ពី​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ ប៉ុន្តែ​ផ្នែក​ពាណិជ្ជ​កម្ម​បាន​ហក់​ឡើង​ក្នុង​វិស័យ​ផ្សេងៗ ដែល​ទំនងជា​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​ថាមពល​ដែល​មាន​តម្លៃ​កាន់តែ​ខ្ពស់​។ ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា កាលពី​ខែ​មេសា​ខ្លួន​បាន​រំពឹង​ថា​ ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​លោត​ដល់ ​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២៤​ ដែល​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ ១៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm