បាល់ទាត់៖ ខ្សែប្រយុទ្ធ Manchester City, Raheem Sterling កំពុងស្ថិតក្រោមការចាប់អារម្មណ៍ពីក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich និងក្លិបមួយចំនួនទៀតនៅក្របខណ្ឌ La Liga។

កីឡាករវ័យ ២៧ឆ្នាំរូបនេះទើបតែឈ្នះជើងឯក English Premier League លើកទី៤ ជាមួយ Manchester City តែ Sterling បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះនៅសប្តាហ៍ចុងក្រោយដែលយកឈ្នះ Aston Villa ក៏ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទាំងពីរជើងនៅពេលចាញ់ Real Madrid។ នៅសល់តែ ១ឆ្នាំទៀតកិច្ចសន្យារបស់ Sterling នឹងអស់សុពលភាព ដែលធ្វើឱ្យកីឡាករអង់គ្លេសរូបនេះត្រូវសំរេចចិត្តពីអនាគតរបស់ខ្លួន។
Manchester City ទើបតែទិញបានខ្សែប្រយុទ្ធពីរនាក់រួមមាន Erling Haaland ពី Dortmund និងខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ពី River Plate ខណៈដែលប្រធានក្លិបលោក Khaldoon Al Mubarak បានបញ្ជាក់ថានឹងទិញកីឡាករបន្ថែមពីររូបទៀត។ Raheem Sterling កំពុងត្រូវការពេលវេលាលេងបាល់ទៀតទាត់មួយ ដើម្បីឱកាសបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសនៅ World Cup ទឹកដីកាតាចុងឆ្នាំនេះ៕
អត្ថបទ៖នាង សុភាវុធ