លើកទម្ងន់៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់ឱ្យដឹងថា នៅខែកក្កដាខាងមុខនេះ អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីរូបនេះបានបន្ថែមទៀតថា លោក Jaloud Mahammed មកកម្ពុជាដើម្បីពិនិត្យថា តើអាចជួយអ្វីខ្លះដល់កម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣។ លោក សំ សុខយី បន្តទៀតថា ទោះបីជាការប្រកួតស៊ីហ្គេមនៅវៀតណាមមិនទទួលបានមេដាយក៏ពិតមែន ប៉ុន្តែកីឡាករក៏ដូចជាមន្ត្រីបានទទួលចំណេះដឹង និងការខ្វះខាតដែលត្រូវកែខៃសម្រាប់ស៊ីហ្គេមនៅកម្ពុជា។ នេះជាលើកទី១ ដែលបានបញ្ជូនកីឡាលើកទម្ងន់ចូលរួមប្រកួតស៊ីហ្គេម ខណៈសហព័ន្ធកីឡានេះទើបតែបង្កើតដែរនោះ៕
អត្ថបទ៖ គង់ ហួន