លោក Biden យល់ព្រម​ផ្ដល់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឲ្យ​អ៊ុយ​ក្រែ​ន

2022/06/01 06:05:14 pm        1.3 K

​សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខណៈ​ដែល​ទីក្រុង Washington មាន​ចេតនា​បន្ត​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ជា​ប្រព័ន្ធ​ដែល​អាច​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយប្រហារ​រុស្ស៊ី​បាន ​នឹង​មិន​ស្ថិត​ក្នុង​ចំណោម​អាវុធ​ទាំង​នោះ​ទេ​។

​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ ដែល​បញ្ចប់​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​របស់​ក្រុង Washington ថា​ វា​ពិតជា​រឿង​ធម្មតា​ណាស់​។ ​យើង​បាន​បញ្ជាក់​ច្បាស់​តាំងពី​ថ្ងៃ​ទី​១ ​ថា យើង​នឹង​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​រុស្ស៊ី។ យើង​នឹង​មិន​ផ្ដល់​ប្រភេទ​អាវុធ​ដែល​នឹង​ជួយ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ វាយប្រហារ​លើ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ឡើយ ពោល​គឺផ្គត់ផ្គង់​តែ​អាវុធ​ដែល​អាច​បាញ់​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ហើយ​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បញ្ជាក់​ច្បាស់​ហើយ​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​

​លោកស្រី​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​នឹង​មិន​ក្លាយ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នេះ​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​បាញ់​អាវុធ MLRS ថា​ អាច​កំណត់​គោល​ដៅ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ជា​ជើង​ទម្រ​បាញ់​អាវុធ​ប្រភេទ M270 ដែល​ឈប់​ប្រើ​ក្នុង​ឆ្នាំ២០០៣ ឬ​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ M142​។​ ជើង​ទម្រ​ទាំងពីរ​អាច​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​យុទ្ធសាស្ត្រ​ ដែល​មាន​រយៈ​ចម្ងាយ​រហូតដល់ ៣០០​គីឡូម៉ែត្រ ព្រមទាំង​គ្រាប់​រ៉ូ​កែ​ត​ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm