បាល់ទាត់៖ ក្លិបបាល់ទាត់ Tottenham Hotspurs បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធក្រូអាស៊ី Ivan Perisic ផ្លូវការពីក្លិបអ៊ីតាលី Inter Milan ក្នុងកិច្ចសន្យា ២ឆ្នាំ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានឆ្លងកាត់ដំណាក់កាលពិនិត្យសុខភាពរួចរាលកាលពីថ្ងៃចន្ទ ហើយនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១ ខែកក្កដាខាងមុខ។

កីឡាករជំរើសជាតិក្រូអាស៊ីរូបនេះនឹងផ្លាស់មករួមការងារជាមួយលោក Antonio Conte នៅ Spurs បន្ទាប់ពីអ្នកទាំងពីរធ្លាប់រួមការងារជាមួយគ្នានៅ Inter Milan លើកពាន Series A កាលពីឆ្នាំ២០២១។ រដូវកាលនេះ Ivan Perisic បង្ហាញខ្លួនបាន ៤៩ប្រកួតឱ្យ Inter Milan រកបាន ១០គ្រាប់គ្រប់ក្របខណ្ឌ ឈ្នះពាន Coppa Italia និងជាជើងឯករកអ៊ីតាលី Series A ផងដែរ។ Ivan Perisic គឺជាកីឡាករទី១ ដែល Spurs ប្រកាសនាំចូលមុនរដូវកាលថ្មីចាប់ផ្តើម ខណៈដែលក្លិបក៏កំពុងចរចានាំយកអ្នកចាំទី Fraser Foster ផងដែរ ស្របពេលដែលកីឡាករមួយចំនួននឹងចាកចេញវិញមានដូចជា Harry Winks, Giovani lo Celso និង Tanguy Ndombele៕
អត្ថបទ៖នាង សុភាវុធ