រាជរដ្ឋាភិបាល នឹងបោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូង ប្រមាណ ៣០០ លានដុល្លារ នៅឆ្នាំនេះ

2022/06/01 06:26:55 pm        645

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយ ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ កំពុងប្រជុំស្ទាបស្ទង់ និងពិនិត្យឡើងវិញ ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ផែនការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋឆ្នាំ២០២២ ។

ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ច​ពិគ្រោះ​យោបល់​ ស្តីពីការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាលបានអនុម័ត​ និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការ​សកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែន​ការ​សកម្មភាព​បន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយ​លក់មូលបត្ររដ្ឋ ក្នុងទីផ្សារ​ជាលើកដំបូង​នៅឆ្នាំ២០២២នេះ។

ឯកឧត្តម បន្តថា ក្រៅពីផែនការខាងលើ រាជរដ្ឋាភិបាល បាននិងកំពុងបន្តរៀបចំ ក្របខណ្ឌគោល​នយោបាយរួម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ​សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និង​គ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ ​និងជួញដូរមូលបត្ររដ្ឋ, តាមរយៈការអនុវត្តយ៉ាងសកម្ម នូវក្របខណ្ឌគោលនយោបាយបឋម។

រាជរដ្ឋាភិបាល បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះមាន៖ ការដាក់ចេញនូវលិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​ជាច្រើនដូចជា៖ ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ររដ្ឋ, អនុក្រឹត្យ​ស្តីពីការលើកទឹកចិត្តពន្ធដារ ​ក្នុងវិស័យមូលបត្ររដ្ឋ, សារាចរណែនាំស្តីពីការអនុវត្តចំពោះ​មូលបត្រ​រដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, និងការកំណត់ទំហំបោះផ្សាយ​លក់​មូល​បត្រ​រដ្ឋក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលច្បាប់នេះបានអនុញ្ញាតឱ្យ​រាជរដ្ឋាភិបាលបោះផ្សាយ​លក់មូលបត្ររដ្ឋ ​ក្នុងទំហំសរុបប្រមាណ​ ១,២ ទីលានរៀល ត្រូវប្រមាណ ៣០០ លានដុល្លារ។

កិច្ចពិគ្រោះយោបល់ របស់ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយ ស្តីពីការ​អភិវឌ្ឍមូលបត្ររដ្ឋ គឺជាការស្ទាបស្ទង់ទីផ្សារលើកទី ៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង​ប្រមូលធាតុចូលបន្ថែមទៀត ឱ្យបានកាន់តែពេញលេញ​ និងគ្រប់ជ្រុងជ្រោយ សម្រាប់​ជា​មូលដ្ឋាន​ដ៏សំខាន់ក្នុងការពិនិត្យឡើងវិញ និងកែសម្រួលបន្ថែមលើផែនការបោះផ្សាយ​លក់មូលបត្រ​រដ្ឋឆ្នាំ២០២២ ​ដើម្បីស្នើសុំការពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរសដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជា​លើកដំបូង គឺក្នុងគោលបំណង​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​គាំទ្រគម្រោងវិនិយោគសាធារណៈ ​សំដៅ​លើកស្ទួយកំណើន និង​ផលិតភាព​សេដ្ឋកិច្ចរួមមាន៖ ​គម្រោងស្ដារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី និង​គម្រោងប្រព័ន្ធបច្ចេកវិទ្យា​ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        477
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        401
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm